Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រោយពីបញ្ចប់តួនាទីជាចៅសង្កាត់អូរចារមក កញ្ញា ស៊ិន រ៉ូហ្សេត បានបើកហាងលក់អាហារនៅបាត់ដំបង ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃរបស់កញ្ញា។ ជាធម្មតាហាងនីមួយៗត្រូវតែចេញមុខម្ហូបថ្មីៗដើម្បីទាក់ទាញអតិថិជនអោយមកបរិភោគកាន់តែច្រើន។ តួយ៉ាងហាងរបស់ កញ្ញា ស៊ិន រ៉ូហ្សេត ក៏បានបញ្ចេញមុខម្ហូបថ្មីមួយមុខផងដែរ ដែលមានឈ្មោះថា “នំបញ្ចុក​បង្គារក្រៀមពងទាកូន” ដែលអាហារនេះ ត្រូវបានផ្សំគ្រឿងដូចជា នំបញ្ចុក បង្គារក្រៀម បន្លែ និងពងទាកូន។

ហើយអ្វីដែរគួរអោយចាប់អារម្មណ៍ខ្លាំងផងនោះ នៅពេលនេះ កញ្ញា ស៊ិន រ៉ូសហ្សេតបានបង្កើតមុខរបរថែមមួយទៀតក្នុងហាងរបស់កញ្ញានោះគឺ បង្អែមនំខ្មែរដែលមានដូចជា៖ នំផ្លែអាយ,នំអាកោរ, បាយដំណើប, អន្សមចេក ខ្នុរ,  នំស្លឹកស្រស់,នំពពាយ,នំក្រូច ,នំពងអន្សម ទៀតផង ។ សូមកុំភ្លេចបើបងប្អូនបានឆ្លងកាត់កុំភ្លេចចូលជួយគាំទ្រអាហារដ្ឋានរបស់អតីតចៅសង្កាត់ ស៊ិន រ៉ូហ្សេតផង ធានារស់ជាតិឆ្ងាញ់ អនាម័យល្អ រួមទាំងតម្លៃសមរម្យ។

លើសពីនេះទៅទៀតកញ្ញា ស៊ិន រ៉ូសហ្សេត ក៏បានបង្កើតម្ទេសជ្រក់ទាំងខ្លួនមិនចេះ ដោយគ្រាន់តែមើលតាមការណែនាំតាម YouTube បន្តែដោយសារតែម្ទេសជ្រក់ទុកមិនបានយូរ ហើយត្រូវដុះផ្សិតទៀត កញ្ញាក៏បានសំរេចចិត្តដាក់ម្ទេសជ្រក់ដុះផ្សិតលើតុ ដើម្បីអោយភ្ញៀវដែលចេះធ្វើម្ទេសជ្រក់ណែនាំពីវិធីធ្វើម្ទេសជ្រក់អោយទុកបានយូរ និងមិនដុះផ្សិត។ តោះទៅអានពាក្យសំដីទាំងស្រុងរបស់កញ្ញា ដែលបានបង្ហោះក្នុងបណ្តាញសង្គម Facebook របស់កញ្ញាផ្ទាល់៖

ម្ទេសជ្រក់ខ្មែរ ! 🌷🌷🌷🌷🌷 ភ្ញៀវសួរថា ឃើញម្ទេសជ្រក់ក្នុងដបដុះផ្សិតមានលក់គុយទាវ បានមានម្ទេសជ្រក់? ខ្ញុំឆ្លើយថា អត់ទេ តែខ្ញុំរៀនធ្វើ ធ្វើលើកទី១ គឺដុះផ្សិត ដោយខ្ញុំមើលគេធ្វើនៅក្នុងយូធូប ។ ហេតុអ្វីបានខ្ញុំដាក់របស់ដុះផ្សិតនៅលើតុ ព្រោះខ្ញុំគិតថានឹងមានភ្ញៀវដែលមានចេះមានបទពិសោធន៍ និងប្រាប់ខ្ញុំជាពុំខាន តែអ្វីដែលខ្ញុំគិតពិតជាត្រឹមត្រូវ គឺមានអ្នកមីងម្នាក់បានប្រាប់ពីរបៀបធ្វើម្ទេសជ្រក់ រូបមន្តមិនមានក្នុងយូធូបទេ ក្រោយមកខ្ញុំបានធ្វើតាមរូបមន្តគាត់ ឃើញថាម្ទេសជ្រក់ឆ្ងាញ់ អត់ដុះផ្សិតដូចមុនទេ ហើយបើយើងចេះឆ្នៃបន្តិច វារិតតែល្អ ស្រួយ ឆ្ងាញ់ ទុក យូរប៉ុណ្ណាក៏មិនដុះផ្សិតដែរ ។ សួរចាស់ៗពីរបៀប ពីល្បិចបន្តិចៗ នោះយើងនិងទទួលបានផល ពីព្រោះចាស់ៗមានបទពិសោធន៍ ច្រើនជាងយើង គាត់ដឹងរាក់ជ្រៅជាងយើង គាត់ដឹងក្តៅត្រជាក់មុនយើង អចឹងសំរាប់យើងជាក្មេងនិងទទួលបានផលពីចាស់ៗ អោយតែចេះរបៀប នៃការទទួលយកចំណេះ ហើយដាក់ខ្លួន កុំខ្លាចខ្លួនអន់នៅពេលសួរមនុស្សចាស់ សួររៀមច្បងរបស់យើង៕ ចំពោះខ្ញុំសុខចិត្តអោយគេថាអន់ តែក៏មិនអោយខានដើមដែរ បើមិនរៀនធ្វើម្តេចនិងចេះ បើមិនចេះម្តេចជួយខ្លួនឯងនិងអ្នកដ៏ទៃបាន ។ 🌷🌷🌷🌷🌷 ថោកអីហ្នឹងដៃ ថ្លៃអ្វីហ្នឹងមាត់ ..!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor