
កោះកុងៈ ប្រជាពលរដ្នរស់នៅភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បាននិយាយតៗគ្នាថា ម៉ូតូលោតឆត្រដឹកតាមទូក គ្រប់ប្រភេទចូលមកពីទឹកដីថៃ សង្ស័យថា អត់បង់ពន្ធ ដូចហែកឋិន អត់រំខានសមត្ថកិច្ច គយខេត្តកោះកុងទេ។
ប្រពភដដែល បានឲ្យដឹងថា ការិយាល័យគយ និងរដ្ឋាករ ប៉ាក់ខ្លងខ្លាយជា ទីតាំង ដែលកំពុងល្បីថា ជាកន្លែងនាំម៉ូតូចេញទៅលក់តាមបណ្ដាលខេត្តនានា ខ្លះអត់ពន្ធ ខ្លះមានពន្ធវិលទៅវិលមក។ ពាក់ព័ន្ធនិងរឿងនេះ ភ្នាក់សារព័ត៌មាន CAM POST បានទទួលពីប្រភពខាងក្នុងការិយាល័យតែម្ដង។
ជុំវិញការលើកឡើងខាងលើនេះ COMPOST មិនអាចទាក់ទងលោក សំ កុសល ប្រធានគយសាខាប្រចាំខេត្តកោះកុង ដើម្បីឆ្លើយបំភ្លឺបានទេ នៅថ្ងៃទី២៨ កុម្ភៈ ២០១៨នេះ៕




