Sponsor
រិទ្ធី

នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សមត្ថកិច្ចជាន់ខ្ពស់ខេត្តមណ្ឌលគីរី បានថ្លែងប្រាប់ថា កាលពីយប់មិញសមត្ថកិច្ចបានចាប់ខ្លួនមន្រ្តីយោធាការពារព្រំដែនឈ្មោះ កើត វេហា ហៅ ឆៃ ដែលពាក់ព័ន្ធនឹងការបាញ់សម្លាប់មន្រ្តីអាវុធហត្ថ មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS នៅស្រុកអូររាំង។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបាននិងកំពុងសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តទៀត។

ជនដៃដល់ និងអ្នកពាក់ព័ន្ធករណីបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា មាននាយនគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់អូររលែ។ បើតាមសមត្ថកិច្ចដដែលនេះបានបញ្ជាក់ទៀតថា ឈ្មោះ ផល ពេញ នាយនគរបាលប៉ុស្តិ៍អូរលែ បាននិងកំពុងរត់គេចខ្លួននៅឡើយមិនទាន់ចាប់បាននៅឡើយទេ។

គួររំលឹកថាកាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចន្លោះម៉ោង៤ ទៅម៉ោង៥ មានការបាញ់ប្រហារមួយបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី និងបុគ្គលិកអង្គការសមាគមអភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS)។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor