Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីព្រឹកថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៨ នេះ លោក សុខសុវណ្ណវឌ្ឍនាសារពង្ស ហៅ លោក វិល្លាម បានធ្វេីការប្ដឹងទៅលេីកញ្ញាធីសុវណ្ណថា ដែលគេស្គាល់ថាជាមនុស្សពូកែប្ដឹង ទៅតុលាការ រាជធានីភ្នំពេញ ។ លោក វិល្លាមបានមានប្រសាសន៍ថា បណ្ដឹង តបតាមការ «ព្រមាន» ជាលក្ខណៈ «ប្រមាថ» របស់ប្អូនស្រី ធី សុវណ្ណថា មកលេីរូបខ្ញុំបាទ។

ខ្ញុំបាទសូមជម្រាបបងប្អូនជនរួមជាតិមេត្តាជ្រាបថា ខ្ញុំបាទពិតជាមានការសោកស្ដាយយ៉ាងខ្លាំងដែល ដែលប្អូនស្រី ធី សុវណ្ណថា ក្នុងឋានានុក្រមជាប្រធានអង្គការ និងសកម្មជនដ៏ «ឆ្នេីម» របស់គណបក្សប្រជាជនកម្ពុជា ។

បានចេញសារគម្រាមមួលបង្កាច់បរិហាកេរ្តិ៍ទាក់ទងដល់សិទ្ធិ បុគ្គល និងជីវភាពឯកជនរបស់ខ្ញុំបាទយ៉ាងធ្ងន់ធ្ងរ ខណៈដែលយេីងរស់នៅក្នុងប្រទេសនីតិរដ្ឋ និងប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្របពេលដែលរាជរដ្ឋាភិបាលកំពុងរៀបចំកំណែទម្រង់ពង្រឹងប្រព័ន្ធយុត្តិធម៌ ។

ចំពោះករណីនេះ ក្នុងនាមជាពលរដ្ឋស្មេីសិទ្ធិគ្នាចំពោះច្បាប់ ខ្ញុំបាទស្នេីសូម តុលាការដែលឯករាជ្យដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ មេត្តាជួយរកយុត្តិធម៌ផ្ដល់ដល់រូបខ្ញុំបាទ ក្នុងភាពជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀតដែលត្រូវបានគេរំលោភបំពាន ដោយជនមានអំណាច ។ 

ពាក្យបណ្ដឹង

ករណីដ៏កក្រេីកនេះមិនទាន់បានបកស្រាយពីកញ្ញាធីសុវណ្ណថានៅឡេីយទេ។

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor