
នៅវេលាម៉ោង ២រសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួន លោកតា វ័យ៥៤ឆ្នាំម្នាក់ ហៅមកសួរនាំពាក់ព័ន្ធករណីរំលោភចៅបង្កើតខ្លួន ស្ថិតនៅភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមពាក្យបណ្តឹងរបស់កូនប្រុស ដែលចោទប្រកាន់ឪពុកបង្កើតថា ឪពុករបស់ខ្លួន បានធ្វើសកម្មភាពរំលោភកូនស្រីនៅក្នុងបន្ទប់ តែត្រូវបានឪពុកកូនស្រីទៅទាន់ ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ សុខ សារី ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាល ទួលសង្កែ ឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ។ ចំណែកចៅរងគ្រោះ ឈ្មោះ ស ផ វ ត្រូវបានឪពុកយក ទៅមន្ទីរពេទ្យពិនិត្យស្លាកស្នាម ដើម្បីឲ្យដឹងថា ឪពុកបានរំលោភចៅស្រីរបស់ខ្លួនមែនឬក៏អត់។
តែទោះជាយ៉ាងណា លោកតាវ័យ៥៤ឆ្នាំម្នាក់នេះ នៅតែប្រកែកថា ខ្លួនមិនរំលោភនោះទេ ។ រឿងរ៉ាវយ៉ាងណាទៀតនោះ យើងនិងធ្វើការតាមដានបន្តទៀត។

