Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ បន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភាត្រូវបានបញ្ចប់ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងមានអ្នកអញ្ជើញទៅបោះឆ្នោតក្នុងការិយាល័យ ទាំង៣៣ និង៨ភូមិភាគ ក្នុងឃុំ-សង្កាត់១៦៤៦ ចំនួន១១៦៧០នាក់ ស្មើនឹង៩៩,៧៩ ក្នុងចំណោមអ្នកមានឈ្មោះ ទៅបោះឆ្នោតចំនួន១១,៦៩៥នាក់ មកទល់ពេលនេះយើងសង្កេតឃើញថា សកម្មភាពនយោបាយនៅកម្ពុជា​ហាក់ដូចជាមានសភាពស្ងប់ស្ងាត់ល្អនៅឡើយ ដោយក្នុងការបោះឆ្នោតព្រឹទ្ធសភាក្នុងនីតិកាលទី៤នេះ ។

សម្រាប់ដំណើរការបោះឆ្នោតនេះ គណបក្សសង្គ្រោះជាតិ អតីតគណបក្សប្រឆាំងដ៏ធំ បានចេញសេចក្ដីថ្លែងការណ៍មួយ ប្រឆាំងដាច់ខាត និងបដិសេធទាំងស្រុងចំពោះ លទ្ធផលបោះឆ្នោតនេះ។

ប៉ុន្តែដោយឡែក «គណបក្សខ្មែរសាធារណរដ្ឋ» បានចេញសេចក្តីប្រកាសគាំទ្រទាំងស្រុង​ចំពោះលទ្ធផលនៃការបោះឆ្នោតមួយនេះ និងប្រកាសចូលរួមបោះឆ្នោតជាតិ អាណ្ណតិ្តទី៦ ក្នុងពេលខាងមុខដ៍ខ្លីនេះទៅតាមកាលកំណត់។

សូមបញ្ជាក់ថា បើតាមការប្រកាសលទ្ធផល បណ្តោះអាសន្នរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ គណបក្ស ប្រជាជនកម្ពុជា (CPP) ដែលជាបក្សកាន់អំណាច បានទទួល៥៨អាសនៈ ខណៈគណបក្ស៣ផ្សេងទៀត មិនបានទទួលអាសនៈនោះទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor