Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានចំអកចំអន់ ទៅពលរដ្ឋខ្មែរនៅអូស្ត្រាលីថា ឆ្នាំរបស់សម្ដេចជាឆ្នាំរោង ត្រូវជា “សត្វនាគ” ដូច្នេះសម្ដេចបានជំរុញឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី ដែលមាននិន្នាកាទៅរកអតីតគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវដុតរូបនាគនៅតាមទីវត្តអារាម ទើបមានប្រសិទ្ធភាព ព្រោះបើដុតរូបទីងមោង ធ្វើពីរូបសម្ដេចគ្មានន័យអ្វីឡើយ ។

ពលរដ្ឋខ្មែរនៅប្រទេសអូស្រ្តាលី ប្រមាណជាង១០០នាក់ មកពីតាមតំបន់នានា រួមមាន៖ រដ្ឋធានីអូតាវ៉ា (Ottawa) ក្រុងម៉ុងរ៉េអាល់ (Montreal) និងខេត្តកេប៉ិច (Quebec) កាលពីថ្ងៃទី ២៤កុម្ភៈ បានមកជួបជុំគ្នា នៅវត្តចម្ការរតនារាម ក្នុងក្រុងឡាវ៉ាល់ (Laval) ស្ថិតនៅភាគខាងជើង ទីក្រុងម៉ុងរ៉េអាល់ បានរៀបចំពិធីដុតរូបទីងមោង សម្ដេចតេជោ ហ៊ុន សែន ដើម្បីប្រឆាំងវត្តមានសម្តេចតេជោ ក្នុងឱកាសសម្តេច អញ្ជើញចូលរួមកិច្ចប្រជុំ នៅពេលខាងមុខ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ វិធីតែមួយសូមប្រាប់ ដោយសារតែ ហ៊ុន សែន ឆ្នាំរោង គឺនាគ ចឹងគឺត្រូវដើររកដុតរូបនាគទាំងអស់ តាមវត្តអារាម ដុតរូបនាគទាំងអស់ អាហ្នឹង! ងាប់ ហ៊ុន សែន អាដុតត្រឹមរូបថត អានេះអត់ត្រូវ ហ៊ុន សែន ទេ”។

សម្ដេចបញ្ជាក់ថា បើចង់ដុតរូបនាគ ដើម្បីឲ្យមានប្រសិទ្ធភាព គឺដុតនៅក្នុងវត្តអារាម ទើបស័ក្តសិទ្ធ ។ សម្ដេចថា ផ្ទុយទៅវិញប៉ុន្មានថ្ងៃមកនេះ មានពេលខ្លះ សម្ដេចចង់រងាជ្រុល ដោយសារពលរដ្ឋខ្មែរមួយចំនួន នៅអូស្ត្រាលី បានដុតរូបសម្ដេច ប៉ុន្តែសូមផ្តាំត្រឡប់ទៅវិញថា អត់ត្រូវសម្ដេចទេ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការដុតរូបទីមោង ដាក់រូបសម្តេច ពីសំណាក់ពលរដ្ឋខ្មែរ នៅអូស្រ្តាលីនេះ ក្រសួងការបរទេសខ្មែរ បាននឹងកំពុងទាក់ទងទៅរដ្ឋាភិបាលអូស្រ្តាលី ដើម្បីអន្តរាគមន៍លើករណីនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor