
កំពង់ស្ពឺៈ ក្មេងប្រុសស្រី២នាក់ នាំគ្នាទៅលេងទឹក លង់ស្លាប់ទាំង២គួរឲ្យអាសូរ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងសាច់ញាតិកាលពីថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៩ព្រឹក នៅចំណុចស្រះទឹក ខាងត្បូងភូមិអកយំ ឃុំក្រាំងចេក ខេត្តកំពង់ស្ពឺ។
ក្មេងប្រុសរងគ្រោះទី១.ឈ្មោះ រឿន ផាន់ណា អាយុ៣ឆ្នាំ និងទី២.ឈ្មោះ ផើង អ៊ូរី ភេទស្រី អាយុ៣ឆ្នាំ។ ក្មេងទាំង២នាក់នេះ រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសព ហើយបានបញ្ជាក់ថា ក្មេងរងគ្រោះទាំង២នាក់នេះ ពិតជាលង់ទឹកស្លាប់ប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីផ្សេង។
បច្ចុប្បន្នសាកសពក្មេងរងគ្រោះទាំង២នាក់ខាងលើនេះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
