
ភ្នំពេញៈ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឲ្យដឹងថា គណបក្សរបស់លោក បានដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកអ្នកតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ តែរាជធានី/ខេត្តចំនួន១៦ប៉ុណ្ណោះ។
បេក្ខជនមិនគ្រប់ចំនួនរាជធានី ត្រូវបានលោក ពេជ្រ ស្រស់ បានឲ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០១៨ ថា ដើម្បីបំពេញឆន្ទៈរបស់រាស្រ្តខ្មែរ ក្នុងការជ្រើសរើសគណបក្សនយោបាយ ដែលខ្លួនស្រលាញ់គណបក្សយុវជនកម្ពុជា បានសម្រេចដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា ឆ្នាំ២០១៨ ខាងមុខនេះ នៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ រាជធានីភ្នំពេញ កណ្តាល កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង ក្រចេះ។
លោកបញ្ជាក់ថា ដូច្នេះ សូមបងប្អូនជនរួមជាតិខ្មែរ ចូលរួមបោះឆ្នោតជូនគណបក្សយុវជនកម្ពុជាដើម្បីសង្រ្គោះខ្លួនឯង។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រត្រូវបានរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោត ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការចុះ បញ្ជីឈ្មោះបេក្ខជនឈរជាតំណាងរាស្រ្ត នីតិកាលទី៦ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ខាងមុខតទៅ នៅទីស្នាក់ការ គ.ជ.ប ផ្ទាល់។
គ.ជ.ប.បានតាមប្រតិទិនរបស់គ.ជ.បការចុះបញ្ជីឈ្មោះបេក្ខជន នៃការបោះឆ្នោត តំណា ងរាស្រ្ត នីតិកាលទី៦ នឹងធ្វើនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ដែលការចុះឈ្មោះធ្វើនៅ គ.ជ.ប ដោ យមា នរយៈពេល១៥ថ្ងៃ»។
