Sponsor
រិទ្ធី

កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ ប្រទេស​ចិន​តាមរយៈ​ស្ថានទូត​របស់ខ្លួន​ប្រចាំ​នៅ​កម្ពុជា​ ​បានរៀបចំ​ពិធី​ប្រគល់​-​ទទួល​សម្ភារ​ឧរក​រណ៍​បរិក្ខារ​ពេទ្យ​ចំ​នួ​២០មុខ​ ដែលជា​អំណោយ​របស់​ក្រសួង​ការពារចិនប្រគល់ជូន​ដល់​មន្ទី​ពេទ្យ​ព្រះ​កេតុមាលា​(ពេទ្យទាហាន)ទុក​សម្រាប់​ប្រើប្រាស់ និង​ព្យាបាល​ជំងឺ​។

​លោក Xiong Bo ឯកអគ្គរដ្ឋទូត​នៃ​សា​ធាណរ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា៖ ការផ្តល់​ឧបករណ៍​ពេទ្យដែលជា​ជំនួយឥតសំណង​របស់រដ្ឋាភិបាលចិនទាំងនេះ​ដល់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ គឺ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​លើ​វិស័យ​កងទ័ព​។ ឯកអគ្គរដ្ឋទូតរូបនេះបញ្ជាក់​ទៀតថា ប្រទេស​ចិន​បានផ្តល់​ជំនួយឥតសំណង​ដល់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​នេះ ចាប់តាំងពីឆ្នាំ២០០១ រហូតដល់​បច្ចុប្បន្ន​មាន​ចំនួន​១៣លើក ​រាប់ទាំង ពេទ្យ​បណ្តុះបណ្តាល​ជំនាញដល់​គ្រូពេទ្យ និង​ឧបករណ៍​ជាច្រើន​។​ឧបករណ៍​ពេទ្យ​ទាំង២៤មុខរួមមាន៖ ឧបករណ៍​វះកាត់​បេះដូង ព្យាបាល​សួត និង​ខួរ​ក្បាល ជាដើម ដែលគិតជាទឹកប្រាក់​ប្រមាណ​ជា ៥​លាន​ដុល្លារ​អាមេរិក។

ជាការឆ្លើយតប ​​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​កម្ពុជា បាន​គូសបញ្ជាក់ថា៖ សម្ភារឧបករណ៍​បរិក្ខារពេទ្យ ដែល​ប្រទេស​ចិន​ដែល​ផ្តល់​មក​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​នេះ ពិតជា​មាន​សារ​:​សំខាន់​ណាស់​ក្នុង​ការជួយ​ដល់​ការព្យាបាល និង​សង្គ្រោះ​អ្នកជំងឺ​ទូទៅ​បាន​ទាន់ពេលវេលា​ស្របតាម​​តម្រូវ​ការ​នៃ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​។​

​​​ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួង​ការពារ​ក៏បាន​ស្នើ​ដល់​មន្ត្រី​នៃ​មន្ទីរពេទ្យ​នេះ​យកចិត្តទុកដាក់​សិក្សា​បន្ថែមទៀត​ឱ្យបាន​ស៊ីជម្រៅ​ទៅលើ​ឧបករណ៍​ទាំងនេះ​ មុននឹង​ប្រើប្រាស់​ព្យាបាល​អ្នកជំងឺ ជៀសវាង​ការប្រើប្រាស់​ខុស​បច្ចេកទេស ​ព្រោះ​ឧបករណ៍​បរិក្ខា​រទាំងនេះ​សុទ្ធសឹងតែ​ជា​របស់ទំនើប​តាមបែប​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​របស់​ពិភពលោក​។​

​​​​​ទោះជា​យ៉ាងណា​ង​ក៏ដោយ​ឧបករណ៍​ទាំងនេះ​មិនទាន់​គ្រប់គ្រាន់​តាម​តម្រូវការ​នៅឡើយ មន្ទីរពេទ្យ​នឹង​ស្នើសុំ​បន្ថែមទៀត​ពី​ប្រទេស​ចិន​ស្របតាម​ការរីកចម្រើន​នៃ​ចំណេះដឹង​របស់​វេជ្ជបណ្ឌិត​កម្ពុជា​។ នេះការប្រសាសន៍របស់ សម្តេច ទៀ បាញ់។​

​លើសពីនេះទៅទៀត សម្តេច​គូសបញ្ជាក់​ទៀតថា៖ ប្រទេស​ចិន​គឺជា​មិត្ត​ល្អ​របស់​កម្ពុជា​ដែល​តែងតែ​ជួយ​ដល់​កម្ពុជា​គ្រប់​កាល​:​ទេស​: ស្ទើរ​តែ​គ្រប់​វិស័យ​ ទាំង​វិស័យ​យោធា និង​ឧបករណ៍​បរិក្ខា​រពេទ្យ​ជាដើម ទាំងនេះឆ្លុះបញ្ចាំង​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រ​ត្តិ​ការ​គ្រប់​ជ្រុងជ្រោយ​នៃ​ប្រទេស​ទាំងពីរ​ដែលជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ស៊ីជម្រៅ​ ដែល​ជា​គន្លឹះ​និង​សេចក្ដី​ត្រូវ​ការ​ចាំបាច់​របស់​កម្ពុជា។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor