
បន្ទាប់ពីតារាចម្រៀង លោក ប៊ុត សីហា ចេញមុខបកស្រាយ ករណីខ្លួនពាក់ព័ន្ធនឹងសារធាតុញៀន កាលពីម្សិលមិញ វាបានធ្វើឲ្យបញ្ហានេះកាន់តែរីកធំឡើងៗ ព្រោះតែលោក ប៊ុត សីហា មិនត្រឹមតែមិនទទួលស្គាល់ថាខ្លួនបានប្រើប្រាស់គ្រឿងញៀនទេ ថែមទាំងបានអះអាងថាខ្លួនជាភ្នាក់ងារសំងាត់របស់ស្នងការនគរបាលក្នុងកិច្ចការបង្ក្រាបគ្រឿងញៀនទៅវិញ។
ជាក់ស្ថែង នៅព្រឹកនេះ ក្រៅពី អគ្គនាយករងផ្នែកព័ត៌មានរបស់ហង្សមាស លោក មាស រិទ្ធី ប្រតិកម្មជុំវិញការបកស្រាយរបស់ លោក ប៊ុត សីហា ក្នងនោះ ក៏មាន លោក សាន្ត ប៊ុនធឿន អ្នកកាសែតល្បីឈ្មោះម្នាក់ ចេញមកប្រតិកម្មបន្តបញ្ហារបស់ ប៊ុត សីហា ផងដែរ។

លោក សាន្ត ប៊ុនធឿន បាននិយាយចំៗ អោយ សីហា ព្យាយាមនៅឲ្យស្ងៀម ហើយប្រឹងកែខ្លួនធ្វើជាបុគ្គលល្អម្នាក់វិញ នោះកេរ្តិ៌ឈ្មោះ និងកិត្តិយសនិងបានមកវិញ ខ្លាំងជាងមុន ហើយមិនចាំបាច់ព្យាយាមនិយាយរឿងមិនពិតទេ ព្រោះថាការពិតនៅតែជាការពិត។

បន្ទាប់មក លោក សាន្ត ប៊ុនធឿន ក៏បានលើកយកបញ្ហាដែល លោក ប៊ុត សីហា និយាយថាខ្លួនជាភ្នាក់ងារសំងាត់របស់ស្នងការនគរបាលក្នុងកិច្ចការបង្ក្រាបគ្រឿងញៀន ។
សូមទស្សនាការបកស្រាយរបស់ លោក សាន្ត ប៊ុនធឿន ខាងក្រោម:
