Sponsor
រិទ្ធី

ផ្លូវដែកកម្ពុជា-ថៃ ត្រូវបានភ្ជាប់ពីបាងកក-ដល់សេរីសោភ័ណ ជាស្ថាពរហើយនៅថ្ងៃនេះ

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញផ្សាយតាមរយៈគេហទំព័រហ្វេសប៊ុកថា៖ ផ្លូវដែកកម្ពុជា-ថៃ ត្រូវបានភ្ជាប់ពីបាងកក-ដល់សេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានសាងសង់រួចរាល់ជាស្ថាពរហើយនៅថ្ងៃនេះ។ 

បើតាមព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា៖ ដើម្បីឆ្លើយតប និងការចូលរួមកាត់បន្ថយចំណាយលើការដឹកជញ្ជូន និងកាត់បន្ថយគ្រោះថ្នាក់ព្រមទាំងការកកស្ទះចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងដាក់ដំណើរការសាកល្បង នូវការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវដែកនេះនៅមុនឱកាសចូលឆ្នាំខ្មែរ។

គួររំលឹកថា ​ស្ពានដែក​ឆ្លង​កាត់​អូរ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​គឺជា​ជំនួយ​របស់​ភាគី​ថៃ​ដោយ​ចំណាយ​ថវិកា​អស់​ជាង ១ លាន​ដុល្លារ​ក្រៅ​ពី​នេះ​គឺ​ប្រើ​ថវិកា​ជាតិ​ទាំង​អស់ ​ប៉ុន្តែ​ដែក​ចាស់ៗ​ដែល​ត្រូវ​ផ្លាស់ប្ដូរ​មក​ដែក​ថ្មី​គឺជា​ជំនួយ​របស់​ប្រទេស​ម៉ាឡេស៊ី​ហើយ​ភាគី​ថៃ​ជា​អ្នក​ជួយ​ដឹក​ពី​ម៉ាឡេស៊ី​មក​ឲ្យ​កម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor