
សម្ដេច ហ៊ុន សែន បានផ្ញើសារដាស់តឿនដល់យុវតីកុំឆាប់ប្រគល់ខ្លួនប្រាណទៅឱ្យបុរសនៅថ្ងៃនៃសេចក្ដីស្រឡាញ់។
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានសរសេរថា ថ្ងៃទី១៤ កុម្ភៈ ស្អែកនេះ គឺជាថ្ងៃនៃក្តីស្រឡាញ់ គឺមានន័យថា ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ក្រុមគ្រួសារ ស្រឡាញ់ជីដូនជីតា ស្រឡាញ់ឪពុកម្តាយ ស្រឡាញ់បងប្អូន ស្រឡាញ់មិត្តភ័ក្តិ… សុំកូនក្មួយកុំប្រគល់ខ្លួនឱ្យបុរសណាទាំងអស់។
នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៨ស្អែកនេះ ជាថ្ងៃនៃក្ដីស្រឡាញ់ ឆ្លៀតក្នុងឱកាសនេះ សម្ដេច ហ៊ុន សែន បានផ្ញើសារដាស់តឿនដល់យុវតីទាំងអស់កុំប្រគល់ខ្លួនប្រាណទៅឱ្យបុរសដែលជាសង្សាររបស់ខ្លួននៅថ្ងៃនៃសេចក្ដីស្រឡាញ់។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ ថា សម្រាប់កម្ពុជា ថ្ងៃ១៤ ខែកុម្ភៈ គឺជាថ្ងៃនៃក្តីស្រឡាញ់ទូទៅមិនសំដៅដល់គូសង្សារដែលនារីត្រូវប្រគល់ខ្លួនប្រាណឱ្យបុរស។ តែថ្ងៃមួយនេះ អាចឱ្យយើងបង្ហាញក្ដីស្រឡាញ់ទៅដល់ប្រទេសជាតិ ស្រឡាញ់ទៅដល់ក្រុមគ្រួសារ ស្រឡាញ់ទៅដល់ជីដូនជីតា ស្រឡាញ់ទៅដល់ឪពុកម្តាយ ស្រឡាញ់បងប្អូន និងស្រឡាញ់ មិត្តភ័ក្តិជាដើម។
សម្តេច ហ៊ុន សែន ក៏សូមជូនពរដល់ កូនក្មួយបានជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ និងទទួលបានជោគជ័យក្នុងជីវិតគ្រប់ៗគ្នាកុំបីខាន។
