Sponsor
រិទ្ធី

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ឧកញ៉ា​វ័យ​ក្មេង ឡេង ណាវ៉ាត្រា ដែល​ទើប​ទទួល​បាន​ងារ​ថ្មីៗ បាន​យក​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​៥០លានរៀល សុទ្ធតែក្រដាស ៥០០ រៀល ជូនដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រាប់ថាគម្រោង​នៃ​ការបរិច្ចាគនេះមានទំហំទឹកប្រាក់ដល់ទៅ១៥០លានរៀល ដែល ៥០លានរៀលលោកជូនមន្ទីរពេទ្យគន្ធបុប្ផា និង ១០០លានរៀលសម្រាប់ជូនកាកបាទក្រហមកម្ពុជា ដែលនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។

អតីតពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ បានប្រាប់ពីបំណងនៃការបរិច្ចាគ គឺធ្វើអ្វីៗដើម្បីជួយសង្គម និងសង្គ្រោះជីវិតកុមារក្រីក្រកម្ពុជា ម្យ៉ាងវិញទៀតជីវិតលោកក៏ធ្លាប់ហែលឆ្លងការលំបាក ទើបសម្រេចចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួនដល់ស្ថាប័នមនុស្សធម៌ទាំងពីរខាងលើតាមដែលអាចធ្វើទៅបាន។

​សូមបញ្ជាក់ លោកឧកញ៉ារូបនេះ កាលពីថ្មីៗនេះ បានឧបត្ថម្ភ​ប្រាក់១០​លាន​រៀល​ ដល់សមាគម​អតីត​ពលករ​ខ្មែរ​មក​ពី​កូរ៉េ​។

តាមគម្រោងក្នុងពេលដ៏ខ្លីខាងមុខ លោកឧកញ៉ា ឡេង ណាវ៉ាត្រា នឹងដឹកនាំសិល្បករខ្មែរល្បីៗជាង២០នាក់ទៅសម្តែងសិល្បៈនៅប្រទេសកូរ៉េ ដែលការសម្តែងនេះគ្រោងចំណាយថវិកាដល់ទៅជាង១០ម៉ឺនដុល្លារឯណោះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor