Sponsor
រិទ្ធី

កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះហត្តលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងជំនួយគ្លីនិកចល័ត ជាមួយ ឯកឧត្តម លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេសឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​អាហារ ជាពិសេសកុំ​បរិភោគ និង​លក់​សាច់​បក្សី​ឈឺ ឬ​ងាប់ ដើម្បី​ការពារ​ការ​ឆ្លង​នូវ​ជំងឺ​ផ្ដាសាយ​បក្សី អេច្ឆ.ហ្វាយ.អ៊ិន.វ័ន (H5N1)។ លោក​ណែនាំ​ថា ពេល​មាន​មាន់ ទា ងាប់ ត្រូវ​កប់​ចោល កុំ​យក​ទៅ​បរិភោគ ឬ​លក់ ហើយ​បើ​ឃើញ​ងាប់​ច្រើន ត្រូវ​មក​ប្រាប់​ពេទ្យសត្វ​ដើម្បី​ជួយ​បង្ការ​កុំ​ឲ្យ​សត្វ​ឆ្លង​មក​សត្វ​បន្ថែម​ទៀត និង​មនុស្ស​មក​មនុស្ស ពិសេស​កុំ​ឲ្យ​ក្មេងៗ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ហើយ​ត្រូវ​មាន​អនាម័យ។ ជាពិសេស​បើ​ឃើញ​មាន​រោគ​សញ្ញា​អ្វី​ប្លែក​ប្រញាប់​មក​មន្ទីរពេទ្យ​ភ្លាមៗ។ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន ខាង​មុខ​នេះ គឺ​នឹង​មាន​តម្រូវ​ការ​សាច់​ច្រើន ដូច​នេះ​សូម​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន។ ។

​លោក ម៉ម ប៊ុនហេង បានប្រាប់ពីរោគ​សញ្ញា​ជំងឺ​នេះ​មាន​ដូចជា គ្រុន​ក្ដៅ​លើស​ពី ៣៨,៥ អង្សា​សេ និង​មាន​រោគសញ្ញា​ក្អក ឬ​ឈឺ​ក ឬ​ដក​ដង្ហើម​ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុង​អំឡុង​ពេល ៧​ថ្ងៃ​មុន​ចេញ​រោគ​សញ្ញា។

សូមបញ្ជាក់ថា កាល​ពី​ចុង​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ក៏​មាន​ផ្ទុះ​ករណី​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ក្នុង​ខេត្ត​កំពង់ចាម និង​ខេត្ត​កំពង់ធំ ដែរ តែ​ត្រូវ​បាន​ទប់ស្កាត់​ទាន់​ពេល​វេលា។

ចាប់​តាំង​ពី​ឆ្នាំ​២០០៥ ដល់​២០១៤ ប្រទេស​កម្ពុជា ធ្លាប់​កើត​មាន​ជំងឺ​ផ្ដាសាយ​បក្សី ដែល​បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន ៥៦​ករណី ដែល​ក្នុង​នោះ ៣៧​ករណី​បាន​ស្លាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor