Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ នាងក្រមុំវ័យ១៦ឆ្នាំម្នាក់ ត្រូវបានបុរសល្មោភកាមចាប់រំលោភយ៉ាងព្រៃផ្សៃ រួចលើកខោរត់ធ្វើមិនដឹង ចុងក្រោយ ត្រូវស្រីអូនប្តឹងដេកគុកស្អាត។

ករណីរំលោភនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១រសៀលថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិចំបក់ សង្កាត់ចេក ស្រុកស្វាយរៀង ខេត្តស្វាយរៀង។

បុរសល្មោភកាមនោះ ឈ្មោះ ឃុន នា  អាយុ២៤ឆ្នាំ មុខរបរជាងផ្សាដែកកូនខ្មែរ មានទីលំនៅភូមិសំបុក ឃុំសំបុក ស្រុក ចិត្របរី ខេត្តក្រចេះ។ នារីរងគ្រោះ ឈ្មោះ ស.រ  អាយុ១៦ឆ្នាំ សិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ច បានឲ្យដឹងថា ដំបូងឡើយមានពលរដ្ឋម្នាក់បានរាយការណ៍តាមទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្ដិ៍ថា មានករណីរំលោភនារីម្នាក់​ នៅភូមិចំបក់ សង្កាត់ចេកលើ ក្រោយពីបានព័ត៌មានភ្លាមៗនោះ កម្លាំង​ជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចេក ចុះទៅដល់កន្លែងកើតហេតុ សាកសួរនារីរគ្រោះ ប្រាប់ថា គេចាប់រំលោភខ្លួន គឺខ្លួនស្គាល់មុខ មិនស្គាល់ឈ្មោះទេ ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវហើយក៏បានក្របូចជនសង្ស័យតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងយកទៅកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង រង់ចាំដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor