Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នៅមុននេះបន្តិច វេលាម៉ោង ប្រមាណជាង០៩ព្រឹក ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ តាមរយៈវីដេអូឃ្លិបដែល ប៊ុត សីហា Live ​លោកបានអះអាងថា ខាងស្ថានទូត​អាម៉េរិកមិនផ្តល់វិសា​ឲ្យលោកនោះទេក្នុងការបំពេញការងារជាតារាចម្រៀង នៅក្រៅប្រទេស ក្រោយលោករងនូវព័ត៌មានអាស្រូវ ទាក់ទងនឹងការប្រើប្រាស់គ្រឿងញៀន ជាហេតុ​ធ្វើអោយលោកក្តៅចិត្ត យ៉ាងខ្លាំង ។​

ក្នុងនោះដែរលោកថា ដោយសារតែការចុះផ្សាយព័ត៌មានកន្លងមក ជាហេតុធ្វើឲ្យមានបញ្ហា ពាក់ព័ន្ធនឹង ការផ្តល់វីសា​ ទៅអាម៉េរិក ។

លោកបាន បន្តថាលោកពិតជាត្រូវបានសមត្ថកិច្ចចាប់ខ្លួនមែន ប៉ុន្តែ​ក្នុងនោះ លោកក៏បានអះអាងថា លោកជា​គិញសម្ងាត់របស់​សមត្ថកិច្ចតែប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោម អ្នក​ប្រើប្រាស់គ្រឿងញៀននោះ ៕

ទស្សនាវីដេអូ Live របស់លោក៖

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor