Sponsor
រិទ្ធី

អ្នកនាងមេម៉ាយកូនមួយដ៏ស្រស់សោភា សុខ សោម៉ាវត្តី បានបញ្ចេញសារតាមហ្វេសប៊ុកថា He always allow me to do everything whatever I want , but except 1 thing that he never allow me to do is "crying"; Take care from distance; ដែលមានន័យជាភាសាខ្មែរថា;គាត់ (លី វ៉ាហេទ)តែងតែអនុញ្ញាតឲ្យខ្ញុំ ធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បាន ប៉ុន្តែលើកលែងតែរឿងមួយគត់ ដែលគាត់មិនដែលអនុញ្ញាតឲ្យខ្ញុំធ្វើគឺ "យំ" យកចិត្តទុកដាក់ពីចម្ងាយ។

ភ្ជាប់ដោយរូបភាពកៀកស្មាគ្នា ជាមួយនឹងកម្លោះសង្ហា លី វ៉ាហេទ អ្នកមេម៉ាយចាយរាងឆ្ងុយដូចដូងដុត ស្រីស្រស់ សុខ សោម៉ាវត្តី បានសរសេរពាក្យយ៉ាងផ្អែមល្ហែម នៅក្នុងបណ្ដាញសង្គមដើម្បីបង្ហាញក្ដីស្រឡាញ់ ទៅកាន់បុរសរូបនេះ ដែលត្រូវបានគេសង្ស័យថា កំពុងមានទំនាក់ទំនងស្នេហាយ៉ាងស៊ីជម្រៅ ជាមួយនឹងកីឡាបាល់ទាត់រូបសង្ហានេះ។

តាមរយៈសារខាងលើ មានមហាជនជាច្រើន បានបញ្ចេញមតិដូចគ្នាថា ស្រីស្រស់ សុខ សោម៉ាវត្តី កាន់តែបើកចំហទំនាក់ទំនងស្នេហា បង្ហាញតាមរយៈបណ្ដាញអ៊ីនធឺណែត ប៉ុន្តែចំពោះរឿងរ៉ាវ ដែលមហាជន បានដាក់ការសង្ស័យថា អ្នកនាង សុខ សោម៉ាវត្តី និង លោក វ៉ា លីហេទ តារាបាល់ទាត់ កំពុងមានទំនាក់ទំនងនឹងគ្នានោះ ដូចប្ដីប្រពន្ធ តែត្រូវបានសាមីខ្លួនទាំងពីរបដិសេធដោយបានអះអាងថា កាយវិការជិតស្និទ្ធ កៀកកើយគ្នា ដូចសង្សារនេះគ្រាន់តែជាមិត្តរួមអាជីព រាប់អានគ្នាធម្មតា គ្មានអ្វីលើសពីនេះឡើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor