ភ្នំពេញៈ យុវជនម្នាក់ ក្លាជាទោសស្នេហារ ក្រោយពីរូបគេស្រលាញ់គ្នាសង្សារជិត១ឆ្នាំ ទៅលេងផឹកស៊ីស្រវឹង និយាយត្រូវរ៉ូវដេកជាមួយគ្នាពេញមួយយប់ លុះ៣ថ្ងៃក្រោយម្ដាយខាងស្រីបណ្ដឹងឲ្យចាប់ខ្លួន កាលពីម៉ោង៣៖៤០នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះគ្មានលេខ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។
សមត្ថកិច្ច បានឲ្យដឹងថា អ្នកទោសស្នេហារូបនេះ ឈ្មោះ អ៊ុក ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ នារីជនរងគ្រោះឈ្មោះ ភ.ស ណ.រ អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅខណ្ឌដង្កោ។
តាមសម្ដីម្ដាយនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យបានមកផឹកស៊ីនៅផ្ទះរបស់គាត់ជាមួយកូនស្រី និងមិត្តភក្តិពីរបីនាក់ទៀត រហូតវេលាម៉ោង៩យប់ រូបគាត់ក៏បានចូលសម្រាកជាមួយប្ដី ហើយមិនដឹងថា ក្រុមកូនៗផឹកស៊ីដល់ម៉ោងប៉ុន្មានទេ លុះដល់ព្រឹកឡើង ស្រាប់តែកូនស្រីរបស់គាត់ថាឈ្មោះ អ៊ុក ភារុណ បានចាប់រំលោភរូបនាងកាលពីយប់មិញ បន្ទាប់មកខាងម្ដាយនារីរងគ្រោះក៏មិនបានមករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចយើងភ្លាមទេ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទី ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីម្ដាយនារីរងគ្រោះខាងលើ សមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រៃវែង សហការជាមួកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ បានចុះទៅឃាត់ខ្លួនជនសង្ស័យ ចំណុចភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយប្រាប់ថា រូបគេនិងនារីរងគ្រោះត្រូវជាសង្សារនឹងគ្នា ដោយបានស្គាល់គ្នាអស់រយៈពេលជិត១ឆ្នាំហើយ នៅថ្ងៃកើតហេតុរូបគេ បានទៅផឹកស៊ីនៅផ្ទះរបស់នារីរងគ្រោះ មានគ្នា៤ ទៅ៥នាក់ទី១ ឈ្មោះ អ៊ុក ភារុណ (ជនសង្ស័យ) ទី២ ឪពុកជនរងគ្រោះផងដែរ និង២នាក់ទៀតមិនស្គាល់ឈ្មោះទេ ដែលស្ថិតនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ លុះដល់វេលាម៉ោង១០និង៤០នាទីយប់ ជនសង្ស័យ និងអ្នកផឹកស៊ីផ្សេងទៀត បានឈប់ផឹក មិត្តភក្រ័បានទៅដេកនៅផ្ទះរៀងៗខ្លួន ពេលនោះឪពុករបស់នារីរងគ្រោះក៏បានចូលទៅដេកដែរ ចំណែកជនសង្ស័យមិនទាន់ទៅផ្ទះទេ ក៏បានឡើងទៅលើផ្ទះ ដើរចូលទៅក្នុងបន្ទប់របស់នារីរងគ្រោះ ឃើញជនរងគ្រោះកំពុងដេកលង់លក់ ជនសង្ស័យក៏បានធ្វើសកម្មភាពពោប ពីលើនារីរងគ្រោះ យកដៃខ្ទប់មាត់ ហើយគំរាមថា បើហ៊ានស្រែករូបគេ (ជនសង្ស័យ) នឹងច្របាច់ក អោយស្លាប់ ពេលនោះ ជនរងគ្រោះមិនហ៊ានស្រែកទេ ហើយជនសង្ស័យក៏បាន ចាប់សម្រាតខោ និងដោះអាវ របស់នារីរងគ្រោះចេញ រួចធ្វើសកម្មភាពរំលោភ សេពសន្ថវៈរហូតបាន សម្រេចចំនួន១លើក រហូតបានរយៈពេល៥នាទីក្រោយ ជនសង្ស័យក៏បានធ្វើសកម្មភាពរំរលោភបានសម្រេចម្តងទៀត ហើយជនរងគ្រោះនិងជនសង្ស័យ ក៏បានដេក ជាមួយគ្នារហូតទល់ភ្លឺ ហើយបានត្រឡប់មកផ្ទះធ្វើជាធម្មតា លុះដល់ថ្ងៃទី៣១ខែមការឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
បច្ចុប្បន្នជនសង្សយ័ខាងលើត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធិច្បាប់៕


