Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រោយរូបភាពភ្ជាប់ពាក្យ រវាង តារាកំប្លែង នាយចយ និងគូស្នេហ៍ក្វា​ន់ ឌី បានបង្ហាញនៅលើបណ្ដាញសង្គម ធ្វើឲ្យមានផេគខ្លះយកទៅត្រូល និងលេចឡើងជា​​ពាក្យ​ចំអក​រិះគន់​មួយ​ចំនួន​ថា ​មិន​សាកសម​គ្នា ស្នេហា​មួយ​នេះ កើតឡើង​ទំនងជា​មិនមែន​កើត​ចេញពី​ចិត្ត និង​បេះដូង​ឡើយ ពោល​អាច​មក​ពី​ភាគី​ខាង​ស្រី​សម្លឹង​ឃើញ​ទ្រព្យសម្បត្តិ និង​កេរ្តិ៍ឈ្មោះ​របស់​នាយ​ច​យ​...ប៉ុន្តែអ្វីទាំងអស់នោះ មិនមែនជាឧបសគ្គរារាំងនូវចិត្តស្មោះរវាងអ្នកទាំងពីរនោះទេ ទើបឈានដល់ថ្ងៃចូលរោងអាពាហ៍ពិពាហ៍នៅ​ថ្ងៃទី​២៧ ​កុម្ភៈ ២០១៨ ម្សិលមិញនេះ​។

បើ​ទោះបីជា​ពិធី​មង្គលការ​របស់​នាយ​ច​យ នា​ពេល​ព្រឹក​មិនសូវ​មាន​អ្នកសិល្បៈ​ អ្នកមានមុខមាត់នៅក្នុងសង្គមចូលរួមក្ដី ប៉ុន្តែ​ទាំង​នាយ​ច​យ និង​ ក្វា​ន់ ឌី នៅតែញញឹ​ម​ស្រស់ស្រាយ ជានិច្ចខណៈ​មាន​វត្តមាន​ចូលរួម​អបអរ​ពី​មិត្តភក្តិ និង​បងប្អូនដែលជាសាច់ញាតិ​ទាំង​សងខាង ។

តែយ៉ាងណាមិញពេលល្ងាច នាពិធីពិសាភោជនាហារវិញ គឺយើងសង្កេតឃើញភ្ញៀវកិត្តិយសចូលរួម រួមមានឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងមន្ត្រី និងសិល្បករ សិល្បការនី មិត្តរួមការងារយ៉ាងច្រើន កុះកររហូតដល់នាយ ទប់ទឹកភ្នែកមិនបានទៀតផង។

តែអ្វីដែលប្រិយមិត្តអ្នកគាំទ្រ ចង់ដឹងនោះគឺ អំពីអ្នកនាង​ក្វា​ន់ ឌី តើមានមូលហេតុអ្វីបានជាចងចិត្តនាង ឲ្យមានចិត្តទៅលើនាយចយ?

ជាការឆ្លើយតបអ្នកនាងបា​នអះអាង​ថា «នាង​ស្រឡាញ់​នាយ​ច​យ គឺកើតដោយ​ចិត្ត​ស្មោះ និង​អាណិត មិន​បាន​គិត​ពី​រូបរាង និង​ទ្រព្យសម្បត្តិ​អ្វី​នោះឡើយ ហើយ​នាយ​ច​យ​​ក៍​គ្មាន​ទ្រព្យ លុយ​ឡាន​អីដូច​គេ​ដែរ ។ ហើយមុន​នឹង​សម្រេចចិត្ត​រៀប​មង្គលការនេះ អ្នកទាំងពីរធ្លាប់បាន​សាង​ស្នេហ៍ និង​ស្វែងយល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​រយៈពេល​ជាង​១​ឆ្នាំមកហើយ ។ ហើយចំពោះអ្នក​ណាចង់​សើច ឬយំ​មិន​សំខាន់ទេ តែ​សំខាន់​នាយ​ច​យ និង​ខ្លួន​ស្រឡាញ់​គ្នា បានហើយ ។ »

សូមជម្រាបជូនថា នាយ​ច​យ ជា​អ្នក​ខេត្តកំពង់ចាម ហើយជាតា​រា​កំប្លែង​នៅក្នុង​ក្រុម​នាយ​ក្រឹម​ ។នាយ​ច​យ​មានភ័ព្វ​វាសនា​អណ្តែត​ឡើង​ក្នុង​ពិភព​សិល្បៈ​កំប្លែង​តាម​រយៈ​ការ​ផ្តល់​ឱកាស និង​បណ្តុះបណ្តាល​ពី​នាយ​ក្រឹម ។ 

ចំណែក​នាង​ក្វា​ន់ ឌី ជា​អ្នក​ខេត្តពោធិ៍សាត់ មាន​អាជីព​ជា​អ្នក​អ៊ុតសក់ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor