Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ និយោជិត ជាង១៧.៨០០នាក់ មកពី រោងចក្រ សហគ្រាសចំនួន៨ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសនេះដែរ សម្ដេចបានថ្លែងព្រលយឲ្យដឹងថា កាលយប់មិញនេះ គ្រឿងសព្វាវុធដែលមានទម្ងន់រាប់ម៉ឺនតោនត្រូវបានដឹកជញ្ជូនមកដល់ប្រទេសកម្ពុជាហើយ និងបានដឹកយកទៅទុកដាក់រួចរាល់ផងដែរ ដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

មេបញ្ជាការផុតលេខផ្កាយមាស៥រូបនេះ បានចាត់ទុកសព្វាវុធទាំងនេះ គឺជាទំនិញពិសេសសម្រាប់ជាតិ តែមិនបានបង្ហាញថា សព្វាវុធទាំងនោះរួមមានអ្វីខ្លះនោះទេ គ្រាន់តែបានបញ្ជាក់ថា សព្វាវុធទាំងនោះ គឺជាការពង្រឹងនូវមធ្យោបាយការពារជាតិរបស់កម្ពុជាតែប៉ុណ្ណោះ។

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor