Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ បុរសម្នាក់ សង្ស័ជាមន្ត្រីរាជការ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈបើកម៉ូតូវ៉ារថយន្តមិនប្រយ័ត្ន ក៏ត្រូវរថយន្តបែនដឹកខ្សាច់បុកពីក្រោយ ហើយ​កិនខ្ទេចសាកសពនៅកណ្តាលផ្លូវ មើលលែងយល់​។

គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៩៖៤៥នាទីថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១២៣-១២៤ ស្ថិតនៅក្នុងភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក YAMAHA​ RC ពណ៌ ខ្មៅ ពាក់ស្លាក​លេខ រដ្ឋ 06 1-1876 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខាងត្បូង ទៅជើង បានបើកវ៉ាជែង រថយន្តកុងតឺន័រប្រហែល៤ ទៅ៥គ្រឿង ដែលមានទិសដៅស្របគ្នា  ពេលនោះមានរថយន្តមួយគ្រឿង មកពីខាងមុខ ធ្វើឲ្យ​អ្នកបើកម៉ូតូ ក៏បានគេចចូលមកខាងស្តាំដៃវិញ បណ្តាលឲ្យរថយន្តដឹកខ្សាច់បុក រួចកិនពីខាងក្រោយតែម្ដង បណ្ដាលឲ្យខ្ទេចសាកសពមើលមិនយល់​។ ក្រោយកើតហេតុ ភាគីរថយន្តបានដាក់មេព្រូចបាត់។

បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា។ ចំណែកសាកសពជនរងគ្រោះ  សមត្ថកិច្ចកំពុងស្វែងរកអត្តសញ្ញាណ និងក្រុមគ្រួសារ ដើម្បីមកទទួក​យកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor