
ភ្នំពេញៈ មុខសញ្ញាចោរប្លន់ប្រដាប់អាវុធម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួន ខណៈកំពុងធ្វើការឆែកឆេរនៅក្នុងបន្ទប់ផ្ទះសំណាក់សេះមាស ហើយជនសង្សយ័ខាងលើ បានព្យាយាមរត់គេចខ្លួនពីសមត្ថកិច្ចរហូតដល់ចំណុចផ្សារឯករាជ្យ៣ នៅតាមបណ្តោយផ្លូវវែងស្រេងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីវេលម៉ោង៩ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រោយឃាត់ខ្លួនមុខសញ្ញាយខាងលើ សមត្ថចកិច្ច បានដកហូតអាវុធខ្លី១ដើម ម៉ាកK54 ជារបស់ជនសង្ស័យសម្រាប់ធ្វើសកម្មភាពប្លន់។ សមត្ថកិច្ច មិនអាចផ្តល់អត្តសញ្ញាណជនសង្ស័យនៅឡើយទេ ព្រោះសមត្ថកិច្ចនៅបន្តធ្វើការស្រាវជ្រាវចាប់បក្ខជនសង្ស័យ ដែលនៅសេសសល់បន្តទៀត។

ភ្លាមៗនោះ ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធិច្បាប់៕





