Sponsor
រិទ្ធី

តើប្រិយមិត្តធ្លាប់បានចាប់អារម្មណ៍កែវទឹកដែលដាក់លើតុ នៅពេលសម្តេច ហ៊ុន សែន ថ្លែងសុន្ទរកថាម្តងៗដែរឬទេ?

រូប

តាមចាស់​បុរាណ​ខ្មែរ​ពី​ដើម​ តែង​មាន​ជំនឿ​ទៅ​លើ​មន្តអាគម​អូមអាម​ដែល​អាច​ធ្វើឲ្យ​មនុស្ស​ស្លាប់​ និង​រស់​ក្នុងគ្រា​ណា​មួយ​។ ​លោកតា កៅ សារ៉ន ​ព្រឹទ្ធាចារ្យ​មួយរូប​បាន​អះអាង​ថា ​អាគម​អូមអាម​ ឬ​សិល្ប៍វេទមន្ត​ព្យាបាទ​មនុស្ស​ដល់​ស្លាប់​នោះ​គ្មាន​ទេ ប៉ុន្តែ​ចាស់​ពីដើម​និយម​រៀន​វិជ្ជា​ភាសាសត្វ​ដើម្បីការពារខ្លួន និង​សម្រាប់​បញ្ជា​សត្វ​ឲ្យទៅ​សម្លាប់​មនុស្ស​ខ្លួន​ស្អប់​។

លោកព្រឹទ្ធាចារ្យ ពន្យល់ថា៖ ការ​ដាក់កែវ​ទឹកដែល​មានគម្រប​ដូចគ្រាប់​ពេជ្រចរណៃ​បែបនេះ​ មិនមែន​ជារឿង​ធម្មតា​នោះឡើយ​ ពោល​គឺវិធី​ការពារខ្លួន​កុំឲ្យ​មាន​មនុស្ស​អាក្រក់​ប្រើវិធីធ្មប់​ ឬ​អាគម​ដោយ​បញ្ជា​សត្វ​ស្លាប​ចង្រៃ​ពាំ​ថ្នាំ​ពុល​ទម្លាក់​ក្នុងកែវ​។ ម្យ៉ាង​គម្រប​មាន​ពន្លឺចាំងៗ​ដូច​គ្រាប់​ពេជ្រ​ពីលើ​កែវ​នោះ​​ គឺ​តំណាង​ពន្លឺ​​​​ឫទ្ធី​បារមី​ដើម្បី​ការពារ​និង​បន្លាច​សត្វស្លាប​ឲ្យ​ខ្លាច​មិន​ហ៊ាន​មក​ជិត។

​លោកតា កៅ សារ៉ន ​ព្រឹទ្ធាចារ្យ​ថែរក្សា​គម្ពីរ​ស្លឹករឹតនិង​សៀវភៅ​បុរាណ​នៅ​​បណ្ណាល័យ​ជាតិ​បាន​ឲ្យដឹង​ថា​ មក​ទល់​បច្ចុប្បន្ន​ជំនឿ​លើ​មន្តអាគម​នៅ​តែ​មាន​លើផ្នត់គំនិត​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ មិនថា​ឡើយ​អ្នកធំ​ ថ្នាក់ដឹក​នាំ​ប្រទេស​ អ្នកមាន​អំណាច​នានា​ ពួកគេ​ត្រូវតែ​មាន​ជំនឿ​ និង​ការពារ​ខ្លួន​ជាមុន​។

លោកតា ​លើក​ឧទារហណ៍​ជាកស្ដែង យើង​អាច​សង្កេត​មើល​ទម្លាប់​របស់​នាយករដ្ឋមន្ត្រី​ សម្ដេច ហ៊ុន សែន​ នៅពេល​ថ្លែង​សន្ទរកថា​នៅកន្លែង​ណា​ក៏ដោយ ​សម្ដេចតែង​មានកែវ​ទឹក​មួយ​ឈ្មោះ​ថា ​កែវ​ពេជ្រចរណៃ​ នៅក្បែរ​ខ្លួន​ជាប់​ជានិច្ច​។

រូប

​ពាក្យចាស់ៗតែងនិយាយតគ្នាថា៖ អាគមផ្សំអាយូស

អុចធូបគោរពវិញ្ញាណក្ខ័ន្ធអ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅកាន់សុគតិភព គឺលោកឪពុក ហ៊ុន នាង និងអ្នកម្តាយ ឌី ប៉ុក នៅវត្តទឹកថ្លា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor