Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ ក្រោយពីផ្សារសែនមនោរម្យ​ខេត្តមណ្ឌលគិរី​ស្ទើរ​៩០ភាគរយ ត្រូវបានអគ្គិភ័យលេបត្របាក់ កាលពីវេលាអធ្រាត្រ ថ្ងៃសៅរ៍ ​កន្លងទៅថ្មីៗ​នេះ​ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាង២០០គ្រួសារ​ ត្រូវ​ខាតបង់ និងខូចទាំងស្រុង​ ទាំងលុយ ទាំងទ្រព្យសម្បតិ្ត​ទាំងពេលវេលា​ និងរងទុក្ខជាទម្ងន់ស្ទើរគ្មានសល់អ្វីក្រៅពីបាតដៅទទេស្អាត​សាជាថ្មី។​

ដោយសារតែផ្សារឆេះក្រុមបងប្អូនក្នុងផ្សារ​ សុទ្ធតែរស់ពឹងពាក់ទៅលើមុខរបរប្រចាំថ្ងៃដើម្បី​ដោះដូរលុយកាក់​ និងបង់ធនាគារ​ ព្រមទាំងសេវាផ្សេងៗ​ តែពេលនេះ តើឲ្យពួកគាត់រំពឹងអ្វីទៀត បើអ្វីៗ​ត្រូវរលាយទៅតាមភ្លើងអស់ទៅហើយនោះ ខណៈមិនទាន់​នឹងមានជម្រកនៅផង​ កន្លែងលក់ដូរ​ថ្មីផង ស្រាប់តែពេលនេះ​ ទុក្ខមួយទៀតបានចូលមកដល់ ដោយសារបំណុល​ធនាគារ និងត្រូវបង់ទៅលើសេវា ទឹក​ ភ្លើង​ទៀត តើឲ្យពួកពួកគាត់ទៅរកលុយមកពីណាទាន់ទៅ។​

ដោយយោងតាមការទទូចអង្វរ​តាមបណ្តាញសង្គមហ្វេសបុករបស់បងប្រុសម្នាក់ ក៏ដូចជាប្រជាពលរដ្ឋក្នុងផ្សារ ដោយបានសុំការជួយអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល ដើម្បីធ្វើការពន្យាពេលទៅដល់ខាងធនាគារ​ផ្សេងៗសម្រាប់ការសងបំណុល ពីព្រោះ​ពួកគាត់កំពុងតែជួបបញ្ហា​ ជាន់លើ​ទុក្ខដូចដែលឃើញស្រាប់ពេលនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor