
នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អធិការរង នគរបាលខណ្ឌចំការមន លោក ហ៊ាង ថារ៉េត បានដឹកនាំកម្លាំង ចុះបិទទីតាំបញ្ចាំងកុន Home Cinema បន្ទាប់ពីរកឃើញថា ការបញ្ចាំងនោះ មានភាពមិនប្រក្រតី ខណៈដែលទីតាំងបញ្ចាំងនេះមិនមែនកៅអីសម្រាប់អង្គុយ បែរជាមួយគ្រែង សម្រាប់ដេកមើលទៅវិញ។
ទីតាំងបញ្ចាំងកុន Home Cinema នេះ មានទីតាំងស្ថិតនៅផ្ទះលេខS-32 ផ្លូវស៊ីលវ័រ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ សមត្ថកិច្ចខណ្ឌចំការមន ចុះបិទកន្លែង បញ្ចាំងកុន Home Cinema ក្រោយរកឃើញភាពមិនប្រក្រតី។
បើតាមមន្រ្តីនគរបាលខណ្ឌចំការមនបានឲ្យដឹងថា ប្រតិបត្តិការ ចុះបិទទីតាំងបញ្ចាំងកុននេះ គឺបន្ទាប់ពីមានការឯកភាព ពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី កែវ សុគន្ធា ទើបលោក ហ៊ាង ថារ៉េត បានដឹកនាំកម្លាំងចុះបង្ក្រាបតែម្តង។
បើតាមការបញ្ជាក់ពីលោក ហ៊ាង ថារ៉េត បានឲ្យដឹងថា ទីតាំងបញ្ចាំងកុននេះ គឺមានភាពមិនប្រក្រតី ដោយវាចម្លែកត្រង់ថា មិនមានកៅអីសម្រាប់អង្គុយមើលទេ ប៉ុន្តែគេបែរជាដាក់គ្រែពូក សម្រាប់មនុស្សពីរនាក់ ដេកមើលទៅវិញ ។
ជាមួយគ្នានោះដែរ លោកអធិការរង នគរបាលខណ្ឌចំការមន ក៏បានអំពាវនាវ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ មេត្តាជួយពិនិត្យ មុននិងចេញអាជ្ញាប័ណ្ណ ប្រកបរបរអាជីវកម្ម សូមពិនិត្យផង ជាពិសេស ពាក់ព័ន្ធនិងក្រសួងវប្បធម៌ ព្រោះថា ការបើកទីតាំងបញ្ចាំងកុននេះ មិនមានមនុស្សចាស់ ឬក្មេងៗទៅមើល ភាគច្រើនមានតែក្មេងជំទង់ៗ ចូលមើលតែពីរនាក់ ប្រុសស្រី ហើយក្នុងទីតាំងបញ្ចាំងនេះ គេដាក់ពួកឲ្យដេក ដែលវាអាចនិងឲ្យអ្នកចូលមើល ប្រព្រឹត្តិរឿងអ្វីផ្សេងៗខុសប្រពៃណី ។ ការដែលស្នើសុំឲ្យក្រសួងពាក់ព័ន្ធពិនិត្យ មុននិងអនុញ្ញាតិឲ្យបើកអាជីវកម្មនេះ គឺដើម្បីការពារសេចក្តីថ្លៃថ្នូ និងវប្បធម៌ប្រពៃណីខ្មែរ ឲ្យកុំយុវជនចូលទៅ ប្រព្រឹត្តរឿងមិនគម្បី។
ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញម្នាក់ បានដឹកនាំកម្លាំងចម្រុះចុះឆែកឆេរទីតាំងរោងកុនមួយកន្លែង ដែលមានឈ្មោះ«Home Cinema» មានទីតាំងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលសង្ស័យថា «មានលួចលាក់បង្កប់សេវាផ្លូវភេទ»។
សមត្ថកិច្ចកំពុងឆែកឆេរនៅវេលាម៉ោងជាង៣រសៀលនេះ តែនៅមិនទាន់ដឹងលទ្ធផលនៅឡើយទេ។



