
កុមារា ពេជ្រ ថៃ មានអាយុត្រឹមតែអាយុ១៣ឆ្នាំ ប៉ុន្តែបានក្លាយទៅជាតារាចម្រៀងទាំងវ័យក្មេងក្នុងផលិតកម្មរស្មីហង្សមាស បន្ទាប់ពីប្រលងជាប់ក្លាយជាម្ចាស់ជ័យលាភីក្នុង កម្មវិធី The Voice Kids Cambodia 2017។ សព្វថ្ងៃ កុមារា ពេជ្រ ថៃ កំពុងតែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងជាមុន ព្រោះតែរូបគេមានចរិតរស់រាយ កំប្លែង ស្គាល់ចាស់ស្គាល់ទុំ ជាហេតុធ្វើឲ្យរូបគេទៅណាមកណាទទួលបានការស្រលាញ់ រាប់អានពី សិល្បះករ សិល្បះការនីជាច្រើនរូបផងដែរ។

ងាកមកមើលជីវិតរបស់ ពេជ្រ ថៃ វិញប្អូនរស់នៅជាមួយជីដូនទាំងពីនៅតូច ដោយឪពុកម្តាយបានទៅធ្វើការនៅឯប្រទេសថៃ យូរៗទើបបានមកលេង ពេជ្រ ថៃ ដែលធ្វើអោយ ពេជ្រ ថៃ ខ្វះភាពកក់ក្តៅ។ ប៉ុន្តែបន្ទាប់ពី ពេជ្រ ថៃ បានប្រលងជាប់ដណ្តើមពានរង្វាន់ The Voice Kids Cambodia រដូវការទី ០១ មក ឪពុកម្តាយបានមករួមរស់ជាមួយគ្នាវិញ។

ការវិញត្រឡប់របស់ឪពុកម្តាយរបស់ ពេជ្រ ថៃ នេះបានធ្វើអោយកុមារារូបនេះ បង្ហោះវីដេអូរៀបរាប់ពីអារម្មណ៍ពិតរបស់ខ្លួន ដោយនិយាយទាំងអួលដើម ក ប្រាប់ទៅកាន់ម្តាយថា៖ “ប្អូនចង់ឲ្យម្តាយឪពុករបស់ខ្លួននៅជាមួយខ្លួនជារៀងរហូត មិនចង់ឲ្យឃ្លាតឆ្ងាយពីខ្លួនទេ ហើយប្អូននឹងសន្យាថា ប្អូននឹងខំប្រឹងប្រែងរកលុយដើម្បីចិញ្ចឹមគាត់ និងជីដូនដែលនៅឯផ្ទះ”។



ទស្សនាវីដេអូ៖