Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ បើ​ទោះជា​ពិធី​មង្គលការ​របស់​នាយ ច​យ នា​ព្រឹក​នេះ​ គេ​សង្កេត​ឃើញ​មិនសូវ​មាន​អ្នក​សិល្បៈ​ចូលរួមមែន ប៉ុន្តែ​ទាំង​នាយ ច​យ និង​អនាគត​ភរិយា​បាន​ញញឹម​បិទ​មាត់​មិន​ជិត​ឡើយ ជាមួយនឹង​វត្តមាន​ចូលរួម​អបអរ​ពី​មិត្តភក្តិ បងប្អូន​ទាំង​សងខាង​។

យ៉ាងណាមិញ តាមប្រភពពីសិល្បៈ បានឲ្យដឹងថា បើមិនមានការប្រែប្រួលនោះទេ លោក ហ៊ុន ម៉ាណែត ក៏នឹងផ្តល់វត្តមានចូលរួមជាកិត្តិយស ក្រោមការអាណិតស្រឡាញ់នាយ ចយ ដែលតស៊ូជាមួយសិល្បៈតាំងពីតូច ទោះបីរូបរាងបែបណាក៏ មិនដែលតូចចិត្ត ។ លើសពីនេះ គេរំពឹងទៀតថា សិល្បករជាច្រើននឹងចូលរួមសម្តែងការត្រេកអរ ជាមួយនាយ ចយ ក្នុងនោះនាយក្រឹម ដែលប្រៀបដូចជាឪពុក និងមានកាដូពិសេសព្រមជាមួយការរំភើប ក្រោយកូនក្រុមរបស់ខ្លួនរកបានអនាគតល្អ ដូចមនុស្សទូទៅក្លាយជាមេគ្រួសារ។

មហាជនបានកោតសរសើរដល់ប្រពន្ឋនាយ ចយ ដែលជាយុវតីវ័យក្មេងស្អាតទៀត តែមិនប្រកាន់រឿងសម្រស់សុខចិត្តបញ្ចប់ភាពនៅលីវផ្ញើវាសនាជាមួយបងចយ ពិតជាគូព្រេងកំដររកបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor