Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នៅវេលាម៉ោងប្រហែលជា ៧ យប់ ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៨ លោកឧកញ្ញា ឌួង ឆាយ បានចែករំលែករឿងដ៏រន្ធត់មួយ ដែលលោកបានជួបប្រទះនៅព្រលានយន្តហោះក្នុងប្រទេសសឹង្ហបុរី បន្ទាប់ពីយន្តហោះដែលលោកកំពុងតែជិះ មិនព្រមចុះចតទាល់តែសោះ នៅហោះចុះឡើង រហូតធ្វើឲ្យលោកគិតក្នុងចិត្តថាប្រកដជាមានបញ្ហាអ្វីកើតឡើងជាមិញខាន។

ជាក់ស្ថែង អ្វីដែលលោកឧកញ្ញា ឌួង ឆាយ បានគិត គឺពិតជាត្រឹមត្រូវមែន គឺមានយន្តហោះផ្សេងមួយទៀតបានជួបគ្រោះថ្នាក់។ ក្នុងនោះ លោកឧកញ្ញា ឌួង ឆាយ បានផ្តល់ព័ត៌មានក្នុងគណនីហ្វេសបុករបស់ខ្លួនថា:

ទីបំផុតមកដល់ផ្ទះដោយសុវត្តិភាព, លើកនេះប្រហែលជាពូមីងបងប្អូនជូនពរធ្វើដំណើរដោយសុវត្ថិភាពតិចពេកបានយន្តហោះអត់ព្រមចុះចតសោះក្រលឹងព្រលានរហូតជិត 2 ម៉ោង, ចុះជិតដល់ដីហើយឡើងវិញខ្ញុំប្រាកតក្នុងចិត្តថាច្បាស់ជាមានរឿងហេតុកើតឡើងហើយបានចឹងនោះ ចំណែកភរិយាខ្ញុំ និងអ្នកដំណើរភ័យឡើងស្លេកអស់ហើយ។ ទីបំផុតពិតជាមានយន្តហោះធ្លាក់មែននៅព្រលានសឹង្ហបុរីថ្ងៃនេះ 06/02/2018

ពត៍មានធ្លាក់យន្តហោះ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor