Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ល្បួងក្មេងស្រីម្នាក់ឡើងផ្ទះសំណាក់ និងរួមភេទបានសម្រេចជាបន្តបន្ទាប់ច្រើនដង តែលើកចុងក្រោយ ត្រូវក្រុមគ្រួសារក្មេងស្រីប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅ៣ ចាប់ខ្លួន។

ការចាប់ខ្លួននេះដែរ សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងផ្ទះសំណាក់យីហោ លីនណាអង្គរ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនជាប់ចោទដែលឃាត់ខ្លួនឈ្មោះ អឿន រតនា អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ មានស្រុកកំណើតនៅភូមិក្រូច ឃុំអង្គរាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១៦ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣។

មន្ត្រីនគរបាលបានឲ្យដឹងថា បុរសនេះមានប្រពន្ធដែលទើបសម្រាលកូនបានកន្លះខែប៉ុណ្ណោះ ហើយត្រូវបានឪពុកម្ដាយរបស់ក្មេងស្រីខាងលើប្ដឹងចោទប្រកាន់ថា បានលួងលោមកូនស្រីរបស់ពួកគាត់ទៅរំលោភនៅក្នុងផ្ទះសំណាក់ខាងលើ។ មិនតែប៉ុណ្ណោះ បានទាមទារសំណងព្រហ្មចារីយ៍ចំនួន៧ពាន់ដុល្លារថែមទៀតផង ដើម្បីបញ្ចប់រឿង តែជនសង្ស័យគ្មានលទ្ធភាព ដោយសុំសងត្រឹមតែ៣រយដុល្លារតែប៉ុណ្ណោះ ទើបមិនត្រូវរ៉ូវគ្នា។

ដោយឡែកជនសង្ស័យបាននិយាយថា ខ្លួនមិនបានលួងលោមនាងយកទៅរំលោភនោះទេ គឺខ្លួន និងនាង បានស្រឡាញ់គ្នា ហើយធ្លាប់បានចូលដេករួមរ័ក្សគ្នានៅផ្ទះសំណាក់ច្រើនដងមកហើយ គឺនៅក្នុងផ្ទះសំណាក់ លីនណាអង្គរ ចំនួន៣លើ ដោយក្នុង១លើកៗ បានសម្រេច២ដង ហើយមិនដែលបង្ខិតបង្ខំនាងនោះឡើយ ផ្ទុយទៅវិញបែរជានាងប្រាប់ឪពុកម្ដាយថា ខ្លួនបង្ខំ និងលួងលោមបែបនេះទៅវិញ៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor