Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ឥលូវប្លែកៗណាស់ ស្រីស្រលាញ់ស្រី ប្រុសស្រលាញ់ប្រុស ជាក់ស្តែងគូស្នេហ៍ភេទប្រុសដូចគ្នាមួយគូទៀតហើយក្នុងខេត្តក្រចេះ បានសម្រេចដឹកដៃគ្នាចូលរៀងការ បញ្ចប់ជីវិតនៅលីវ ដែលកំពុងទទួលការចាប់អារម្មណ៍ពីមហាជនក្នុងបណ្តាញសង្គម Facebook យ៉ាងខ្លាំង។

ហើយនេះមិនមែនជាលើកទី ១ ទេដែលមានគូស្នេហ៍ប្រុសស្រលាញ់ប្រុសបែបនេះ ប៉ុន្តែម្តងនេះ មួយគូនេះគឺមានម្នាក់ជាជនបរទេស ដែលធ្វើអោយមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងឡើងថែមទៀត។ បើមើលតាមរូបភាពមង្គលការមួយនេះត្រូវបានរៀបចំយ៉ាងល្អតាមប្រពៃណី ប៉ុន្តែមានមតិខ្លះបានចោតសួរថា តើប្រទេសកម្ពុជាមានច្បាប់ប្រុសស្រលាញ់ប្រុសដែរឬ? ហើយច្បាប់ណាដែលអាចអោយប្រុសរៀបការនឹងមនុស្សប្រុសបែបនេះ? សំណួរប៉ុន្មាននេះបានក្លាយជាប្រធានបទក្តៅភ្លាមផងដែរ។

ស្រាប់តែម្ចាស់សមីខ្លួនទ្រាំនឹងការរិះគន់មិនបានក៏មានប្រតិកម្មភ្លាមៗ ដោយបានលើកឡើងថា «គ្រាន់តែរឿងប្រុសស្រលាញ់ប្រុសសោះ ប៉ះពាល់ដល់សង្គមខ្លាំងណាស់មែនទេ ទាំងដែរខ្ញុំ មិនមែនជាអ្នក សេពគប់គ្រឿងញៀន ក្មេងពាល លួច ឆក់ ប្លន់..» នេះបើតាមការលើកឡើងក្នុងគណនី Facebook មួយដែលមានឈ្មោះថា លីក ចាន់រតនា។

ចំពោះរឿងនេះដែរ តើប្រិយមិត្តមានយោបល់យ៉ាងណាដែរ? តើវាខុសទេបើប្រុសស្រលាញ់ប្រុស ឬស្រីស្រលាញ់ស្រី?

អត្ថបទដោយ: Samnang NH

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor