
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ចៅក្រមរស់ ពិសិដ្ឋ នៃតុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន នូវដី និងអគារ ទីស្តីការអតីគណបក្សសង្គ្រោះជាតិ (កម្មសិទ្ធិ លោក សម រង្ស៊ី) ដែលមានអាសយដ្ឋាននៅ សង្កាត់ចង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដីកានេះសំអាងលើ៖
-ដីកាសម្រេចរក្សាការពារចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់អ្នកតំណាងអាណត្តិឱ្យម្ចាស់បំណុលដែលបានលើកឡើងថា ជនជាប់ចោទឈ្មោះ សម រង្ស៊ី ត្រូវតុលាការសម្រេចផ្តន្ទាទោសពិន័យជាប្រាក់ និងបង្កាប់ឱ្យសងសំណងការខូចខាត និងបង់ជំងឺចិត្តទៅឱ្យដើមបណ្តឹងរដ្ឋវប្បវេណី
សូមមើលដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន នូវដី និងអគារ ដូចខាងក្រោម៖



ទាក់ទងនឹងបញ្ហានេះលោក អ៊េង ឆៃអ៊ាង លើកឡើងថា៖ នៅថ្ងៃទី២៦/០២/២០១៨ ម្សិលមិញ តុលាការអាយ៉ងលោក ហ៊ុន សែន បានចេញដីកា រឹបអូស ដី និងអាគារ ដែលជាកម្មសិទ្ធិរបស់លោក សម រង្សុី ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ (អតីតទីស្នាក់គណបក្សសង្គ្រោះជាតិ) ។
