នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នេះបានចាត់ទុកការប្រកាសរំលាយខ្លួនរបស់គណបក្សសិទ្ធិមនុស្ស មិនទាន់ត្រឹមត្រូវតាមច្បាប់ស្ដីពី គណបក្សនយោបាយ និងលក្ខន្តិកៈគណបក្សសិទ្ធមនុស្សដែលតម្កល់ នៅក្រសួងមហាផ្ទៃ។
លិខិតលេខ២២៤ សជណ របស់ក្រសួងមហាផ្ទៃ បានរៀបរាប់ថា៖ ផ្អែកតាមបទបញ្ញត្តិមាត្រា៣៣ នៃច្បាប់ស្ដីពីគណបក្សនយោបាយ និងលក្ខន្តិកៈគណបក្សសិទ្ធមនុស្សដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃបានស្នើឱ្យគណបក្សសិទ្ធមនុស្សអនុវត្តនីតិវិធីពាក់ព័ន្ធនឹងការរំលាយគណបក្សសិទ្ធមនុស្សឱ្យបានត្រឹមត្រូវតាមប្រការ៥០(ថ្មី) កថាខណ្ឌទី២ នៃលក្ខន្តិកៈគណបក្សសិទ្ធមនុស្ស ដែលបានចែងថា ៖ រួចដាក់ជូនសមាជ ដើម្បីសុំការអនុម័តតាមសំឡេងគាំទ្រភាគច្រើន ២/៣ នៃសមាជិកដែលមានសិទ្ធិសម្រេចរបស់អង្គសមាជទាំងមូល។
សូមរំលឹកថា៖ កាលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ គណបក្សសិទ្ធិមនុស្សបានផ្ញើលិខិតស្តីពីជូនដំណឹងស្តីអំពី ការរំលាយគណបក្សសិទ្ទិ ជូនទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។


