Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កញ្ញា វ៉ាន់ នីឡា គឺជាតារាកំប្លែងវ័យក្មេងមួយរូបដែលមានសម្រស់ស្រស់ស្អាត និងជាកូនស្រីសំណប់ចិត្តតែមួយគត់របស់ លោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ ដែលជាអ្នកគ្រប់គ្រងក្រុមកំប្លែងនាយ ពាក់មី។ មហាជនបានដឹងថា លោកតា វិចទ័រ គឺជាឪពុកដ៏ឧត្តមម្នាក់ លោកតែងតែផ្តល់ការប្រៀនប្រដៅ បារម្ភ និងគោរពការសម្រេចចិត្ត និងការជ្រើសរើសរបស់កូនៗទៀតផង។

ដោយឡែក មុននេះបន្តិចស្រាប់តែលោកតា វិចទ័រ បង្ហោះសារសម្តែងការសោកស្តាយមួយ បន្ទាប់ពីលោកបានស្រែកស្តីបន្ទោសអោយកូនស្រី នីឡា​ ពេលកំពុងដឹកនាំថតរឿង ដែលមានកូនស្រីជាអ្នកដើរតួផ្ទាល់ ក្នុងនោះគេក៏ឃើញមានរូបថតប៉ុន្មានបន្លឹករបស់ នីឡា កំពុងស្ថិតនៅក្នុងមន្ទីពេទ្យផងដែរ។

ពាណិជ្ជកម្ម

ក្នុងនោះលោកតា​ វិចទ័រ បានសរសេេរសារបែបនេះថា:

នីឡាឆាប់បានធូស្បើយណាកូន។
ប៉ាស្តាយណាស់ ពីម្សិលមិញប៉ាស្រែក គំហកដាក់កូនពេកថតរឿង។ តាមបទពិសោធន៏ ប៉ាមិនដែលស្រែកសំឡុតតួទេ។ ប៉ាម៉ាក់ស្រលាញ់កូន! ឆាប់ជាណាមីកំពូលរបស់ ប៉ា ម៉ាក់!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor