
ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង បានយាងនិវត្តន៍មកកាន់មាតុ ប្រទេសវិញ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីបានយាងទៅពិនិត្យព្រះសុខភាព តាមការណាត់ជួបរបស់លោកគ្រូពេទ្យនៃប្រទេសបារាំង កាលពីសប្តាហ៍មុន។
នៅក្នុងឱកាសនៃការយាងត្រឡប់មកវិញនោះ ក៏មានវត្តមានមន្ត្រីជាន់ខ្ពស់ និងសមាជិកសមាជិកា នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ចាំទទួលព្រះដំណើរ សម្តេចព្រះប្រធាន យ៉ាងច្រើនកុះករផងដែរ៕




