Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប្រិយមិត្តប្រាកដជាបានដឹងហើយថា កាលពីម្សិលមិញពេលព្រឹក ថ្ងៃទី ២៦ ខែកុម្ភះ ២០១៨ លោកប៊ុត សីហា បានធ្វើការ Live វីដេអូលើគណនីបណ្តាញសង្គម Facebook របស់លោកផ្ទាល់ ជាមួយការខឹងសម្បារយ៉ាងខ្លាំង ជុំវិញព័ត៌មានមិនច្បាស់ការដែលថាលោកត្រូវសមត្ថកិច្ចចាប់ខ្លួនព្រោះពាក់ព័ន្ធគ្រឿងញៀន ហើយអ្វីដេលធ្វើឲ្យលោកកាន់តែខឹងទៀតនោះ គឺលោកត្រូវបានខាងទូតអាមេរិចមិនព្រមអោយវីសាទៅសហរដ្ឋអាហរដ្ឋអាមេរិក ព្រោះតែបញ្ហានេះ។

ក្នុងនោះ លោកប៊ុត សីហា ក៏បានឆ្លើយតបទៅខាងទូរទស្សន៍ហង្សមាសថា បញ្ហាខ្លះដែលខាងហង្សមាសលើកឡើងគឺមិនពិត តែបញ្ហាដែលលោកមកធ្វើការងារយឺត គឺជារឿងពិតមែន។ អ្វីដែលកាន់តែចាប់អារម្មណ៍បំផុតនោះ គឺ លោកប៊ុត សីហា ថែមទាំងបានអះអាងថា លោកមិនបានប្រព្រឹត្តបទល្មើសខុសច្បាប់ ឬប្រើប្រាស់គ្រឿងញៀននោះទេ តែផ្ទុយទៅវិញលោកគឺលោកជាភ្នាក់ងារសម្ងាត់របស់ស្នងការក្នុងការចុះបង្រាបពួកញៀនថ្នាំទៀតផង។

ជាក់ស្ថែង ក្រោយពីបានដឹងការបកស្រាយរបស់ លោកប៊ុត សីហា ហើយ អគ្គនាយករង និងជានាយកនិពន្ធផ្នែកព័ត៌មាន របស់ហង្សមាស លោក មាស​ រិទ្ធី ក៏បានឆ្លើយតបទៅវិញភ្លាមៗ ដោយបានសង្កត់ធ្ងន់ថា គេមិនដែលប្រើអ្នកចម្រៀងល្បីឈ្មោះ ទៅធ្វើជាភ្នាក់ងារសម្ងាត់របស់ប៉ូលីសនោះទេ ហើយ លោក មាស​ រិទ្ធី ក៏បាននិយាយបញ្ហាមួយចំនួនផ្សេងទៀតផងដែរ ទាក់ទងនឹង លោកប៊ុត សីហា។

ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម:

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor