Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ បុរសជាមុខសញ្ញាជាប់ពន្ធនាគារម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបុរសជាជនសង្ស័យរូបនេះ មានទំនាក់ទំនងជាមួយស្រ្ដីម្នាក់ ដែលធ្វើការនៅប្រទេសកូរ៉េ តាមរយៈហ្វេសប៊ុករហូតទុកចិត្ដគ្នាបានថតរូប និងឡាយវិដេអូអាក្រាតកាយជាមួយគ្នាទៅវិញទៅមក។ តែចុងក្រោយជនសង្ស័យ បានបែកគំនិតគំរាមកំហែងហែកកេរ្ដិ៍ ដើម្បីទារប្រាក់ពីស្រ្ដីរងគ្រោះ កាលពីវេលាម៉ោង១៖០៥នាទី រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅស្រុកហ្វាសងស៊ី ខេត្តចង់គីឌូ ប្រទេសកូរ៉េ ខាងត្បូង។

ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងត្រង់ស្ថានីយ៍ប្រេងឥន្ធនៈ LHR ស្ថិតក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តខេត្តកណ្ដាល កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨។

ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ផា ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល រីឯស្រ្ដីរងគ្រោះឈ្មោះ ទ.ច.ម.ន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរពលការីនីធ្វើការនៅប្រទេសកូរ៉េ ផ្នែកគ្រឿងឡាន។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមាន ក្រដាសលេខកូដ Wing ចំនួន១៥សន្លឹក សរុបប្រាក់មានចំនួន១២,៨២០ដុល្លារសហរដ្ឋអាមេរិក, ម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-9967 ចំនួន១គ្រឿង, ទូរស័ព្ទ១គ្រឿង, កាបូបដៃចំនួន១ មានប្រាក់៣០ដុល្លារសហរដ្ឋអាមេរិក, អត្តសញ្ញាណប័ណ្ណ១សន្លឹក, ខ្សែដៃ១ខ្សែ ផ្លាកទីន, ខ្សែក១ខ្សែ, ចិញ្ចៀន១វង់ និងខ្សែចង្កេះ១ខ្សែ ធ្វើអំពីប្រាក់។ ដោយឡែក ទ្រព្យសម្បត្ដិបាត់បង់ មានប្រាក់សរុបចំនួន៤៣,០០០ដុល្លារសហរដ្ឋអាមេរិក។

ពាណិជ្ជកម្ម

ក្រោយពីស្រ្ដីរងគ្រោះទៅធ្វើការនៅប្រទេសកូរ៉េបាត់ទៅ ជនសង្ស័យ និងប្ដីស្ដ្រីរងគ្រោះ បានស្គាល់គ្នាតាមរយៈការរៀនភាសារកូរ៉េ នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយរាប់អានគ្នាជាមិត្ដភក្ដិ រហូតជនសង្ស័យក្លាយជាគ្រូបង្គោលរៀនភាសារកូរ៉េជាលក្ខណៈគ្រួសារ និងស្នាក់នៅផ្ទះជាមួយក្រុមគ្រួសារស្រ្ដីរងគ្រោះផងដែរ។ លុះរហូតមកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្រ្ដីរងគ្រោះបានសុំច្បាប់ថៅកែរបស់ខ្លួនមកប្រទេសកម្ពុជាវិញ ដើម្បីរៀបអាពាហ៍ពិពាហ៍។ លុះរៀបការហើយ បានរយៈពេល៥ថ្ងៃ ស្រ្ដីរងគ្រោះបានត្រឡប់ទៅប្រទេសកូរ៉េ ដើម្បីធ្វើការបន្ដវិញ។

ចាប់តាំងពីកំឡុងពេលដែលស្រ្ដីរៀបការរួចហើយនោះ ជនសង្ស័យក៏ចាប់ផ្ដើមមានទំនាក់ទំនងជាមួយស្រ្ដីរងគ្រោះតាមរយៈសង្គមហ្វេសប៊ុកបានរយៈពេលជាងពីរខែ គឺចាប់ពីខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យ និងជនរងគ្រោះ តែងតែឆាតផ្ញើសារតបតគ្នាទៅវិញទៅមក តាមបណ្ដាញសង្គមFacebook យ៉ាងស៊ីជម្រៅ រហូតឈានដល់សុំស្រឡាញ់គ្នាទៀតផង។ ក្រោយពីមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត និងសាររហូតឈានដល់ការស្រឡាញ់គ្នា ជនសង្ស័យ និងជនរងគ្រោះ ក៏បានឆាតជាវីដេអូ ដោយថតបង្ហាញកេរ្តិ៍ភេទមើលគ្នាទៅវិញទៅមក ខណៈដែលស្រ្ដីរងគ្រោះកំពុងធ្វើការនៅប្រទេសកូរ៉េ។

រហូតមកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យ បានបែកគំនិតប្រើមធ្យោបាយទារប្រាក់ពីជនរងគ្រោះ ដោយគំរាមកំហែងថា បើមិនវេរលុយមកឲ្យខ្លួន(ជនសង្ស័យ)ទេ ខ្លួននឹងបង្ហាញរូបភាពអាក្រាតកាយទៅប្រាប់ក្រុមគ្រួសារ និងប្ដីស្រ្ដីរងគ្រោះឲ្យដឹងហើយ។ លឺដូច្នេះ ធ្វើឲ្យស្រ្ដីរងគ្រោះមានការភ័យខ្លាច និងខ្លាចមានភាពអាម៉ាស់ផង ភ្លាមនោះស្រ្ដីរងគ្រោះក៏យល់ព្រមផ្ញើប្រាក់ទៅឲ្យជនសង្ស័យជាបន្ដបន្ទាប់ ដោយសរុបទាំងអស់មានចំនួន៤៣,០០០ដុល្លារសហរដ្ឋអាមេរិក។

ប៉ុន្តែរហូតមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដោយស្រ្ដីរងគ្រោះអស់លទ្ធភាពក្នុងរកលុយដើម្បីផ្ញើឲ្យជនសង្ស័យ ស្រ្ដីរងគ្រោះក៏ត្រឡប់មកប្រទេសកម្ពុជាវិញ រួចបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ដើម្បីជួយអន្ដរាគមន៍ស្វែងរកជនសង្ស័យចាត់ការតាមនីតិវិធី។ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ស្ថានីយ៍ប្រេងឥន្ធនៈ LHR ស្ថិតក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor