Sponsor
រិទ្ធី

នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោក ព្រាប កុល ប្រធានប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានផ្តល់នូវគំនិតមួយចំនួនសម្រាប់បងប្អូនក្នុងបណ្តាញទំនាក់ទំងសង្គម។ លោក ព្រាប កុល បានលើកឡើងថា កត្តាសំខាន់ៗ​ ៣​យ៉ាង​ដែលធ្វើឱ្យប្រទេសជាតិរីកចម្រើន៖
១. មានមេដឹកនាំ​ដែលមានចំណេះដឹងជ្រៅជ្រះ​ មានប្រាជ្ញាឈា្លសវៃ​ មានគុណធម៌​ និងសុចរិតភាព។

២.​ មានប្រព័ន្ធគ្រប់គ្រង​ និងចាត់ចែងកិច្ចការរដ្ឋបាលសាធារណ:ប្រកបដោយតម្លាភាព​ និងគណនេយ្យភាព​ ដោយគោរពតាមយន្តការអភិបាលកិច្វល្អ​ និងការធានាបាននូវនីតិរដ្ឋ​ និងយុត្តិធម៍សង្គម។ 

៣.​ មានពលរដ្ឋភាគច្រើន​ ដែលមានចំដេះដឹងទូទៅ​ និងជំនាញសមរម្យ​អាចត្រិះរិះពិចារណាដឹងខុស​ ដឹងត្រូវ​ និងមានភាពសកម្មក្នុងកិច្ចការនយោបាយ​ ជាពិសេសមានឆន្ទៈស្រឡាញ់ជាតិមាតុភូមិ​ ច្រើនជាងប្រយោជន៍ផ្ទាល់ខ្លួន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor