Sponsor
រិទ្ធី

នៅយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ អនុវត្តតាមគោលការណ៍ណែនាំយ៉ាងម៉ត់ចត់របស់ឯកឧត្តម ឃួង ស្រេង អភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យយានយន្តតទ្រុងខុសបច្ចេកទេស គ្រប់ផ្លូវជាតិសំខាន់ៗទាំង៦ (ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ (ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦) ចូលរាជធានីភ្នំពេញ។

 

លទ្ឋផលប្រតិបត្តិការកាលពីយប់មិញ បានត្រួតពិនិត្យរថយន្តធុនធ្ងន់សរុបចំនួន ៤៨៤គ្រឿង ក្នុងនោះ:
-រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន ៦គ្រឿង

-រថយន្តល្មើសច្បាប់ចរាចរ គ្មានឯកសារចំនួន ៥០គ្រឿង

-រថយន្តត្រឹមត្រូវតាមច្បាប់ចំនួន ៤២៨គ្រឿង។

នៅវេលាម៉ោង ០០:០០យប់ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាដល់សមត្ថកិច្ចចម្រុះរួមមាន ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការរាជអាវុធរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសនៅតាមទីតាំងគោលដៅចំនួន ១៦កន្លែងក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីម្សិលមិញ សម្តេច ហ៊ុន សែន ព្រមាន​ដក​អភិបាល​រាជធានី​-​ខេត្ត ណា​បណ្ដោយ​ឲ្យ​មាន​​រថយន្ត​បើកបរ​ល្មើស​ទម្ងន់ និង​រថយន្ត​កែច្នៃ (​ត​ទ្រុង​) បើកបរ​លើផ្លូវ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor