
ផ្លៃស្វាយកែវរមៀតជាច្រើនរបស់ប្រជាកសិករខ្មែរ ត្រូវបានក្រុមហ៊ុនរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រមូលទិញ ព្រមទាំងបានដឹកបញ្ចូនចេញតាមយន្តហោះ ទៅលក់នៅប្រទេសផ្សេងៗដូចជា បារាំង រុស្សី និងបណ្តាលប្រទេសនាៗក្នុងសហគមអ៉ឺរ៉ុបទៀតផង។
នេះបើយោងតាមការបញ្ជាក់ក្នុងផេចហ្វេសបុកផ្លូវការរបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលបានសរសេរយ៉ាងដូច្នេះថា:
ថ្ងៃសុក្រទី២៣ខែកុម្ពៈ ឆ្នាំ២០១៨ក្រុមការងារ របស់ក្រុមហ៊ុនKFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបបានប្រមូលទិញផ្លែស្វាយកែវរមៀត ពីកសិករម្ចាស់ចំការ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ បានរៀបចំវេចខ្ចប់ដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និងបន្ដការចែកចាយទៅសហគមអ៊ឺរ៉ុប សម្រាប់ជើងទី២២ឆ្នាំ២០១៨-២០១៩ទំនិញទាំងអស់នេះនិងត្រូវបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដែលហោះនៅម៉ោង ៦ និង៣០នាទីល្ងាចនេះ QR0971 មានចំនួន១៨ប៉ាឡែត ១០៩៩កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ៦១០០គីឡូក្រាម។ ហើយសម្រាប់ជើងនេះក៏មានការរៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀត ដើម្បីនាំចេញទៅប្រទេសរុស្សីផងដែរ ដែលជាជើងទី៥ មានចំនួន ៨៩ កញ្ច្រែង ស្មើនឹងចំនួនផ្លែស្វាយសរុប ១២៣០គីឡូក្រាម។
អាចបញ្ជាក់បានថា នេះគឺជាការជួយសម្រួលមួយផ្នែកដល់ទីផ្សាររបស់ ប្រជាកសិករខ្មែរ ហើយសង្ឃឹមថានឹងមានបែបនេះជាបន្តបន្ទាប់ទៀតចំពោះផលិតផលផ្សេងៗដ៏ទៃទៀត។









