
មុននេះបន្តិច កញ្ញា ធី សុវណ្ណថា បានផ្ញើសារ ពី ទីក្រុងសាយហ្គន ប្រទេសវៀតណាម ជូន លោក William Guang ថា ៖
ខ្ញុំបានផ្តល់ឱកាសជូនលោក ដោយព្រមានលោក ឲ្យបញ្ឈប់យករូប និងឈ្មោះខ្ញុំ វាយប្រហារបរិហារខ្ញុំ តែលោកនៅតែមើលងាយបំពានខ្ញុំ និងប្តឹងខ្ញុំទៀត លោកជេរខ្ញុំ វាយប្រហារខ្ញុំ៤ឆ្នាំហើយ ថា: ខ្ញុំជាស្រីបីសាច... ខ្ញុំសមតែត្រូវក្បាលស្បែកជើង ចង់ផ្តាច់ផ្លូវនយោបាយខ្ញុំ និងប្រើរូបភាពបាញ់កាំភ្លើង គំរាមកំហែងអាយុជីវិតខ្ញុំ... និងមានច្រើនទៀត ខ្ញុំផ្តល់ឱកាសជូនលោក គឺខ្ញុំមានចិត្តអាណិតលោក តែលោកបានមើលងាយទឹកចិត្តរបស់ខ្ញុំ លោកប្រើ ឈ្មោះក្លែងក្លាយ សូម្បីពាក្យប្តឹងរបស់លោកថ្ងៃទី១កុម្ភៈ ក៏លោកប្រើអាស័យដ្ឋានក្លែងក្លាយ (គ្មានលេខផ្លូវ) ។
ពេលនេះ ហួសពេលហើយ ព្រោះតែចរិកឈ្លើយ ការអួតក្អេងក្អាងរបស់លោក ខ្ញុំបានស្នើតុលាការបន្តនិតិវិធី ចាត់ការលោកតាមច្បាប់ បើលោក “ជាប់គុក” សូមលោកកុំបន្ទោសខ្ញុំ គឺលោកត្រូវបន្ទោសភាពអំនួតរបស់ខ្លួនឯង.. ។ ដោយក្តីគោរព ពីនាងខ្ញុំ ធី សុវណ្ណថា ពីទីក្រុងសាយហ្គន ប្រទេសវៀតណាម...

បើមើលទៅលើគណនីលើវិល្លាមវិញ ក៍មានការប្រតិកម្មផងដែរទាក់ទងនឹងការប្ដឹងរបស់កញ្ញ ថា ៖ ការប្ដឹងរបស់ កញ្ញា ធីសុវណ្ណថា និងការព្រមានឲ្យបញ្ឈប់ការវាយប្រហារលេីរូបនាង គឺកញ្ញាបានដាក់ប្ដឹងមុនមានការប្រមាន ដែលលោកវិល្លាមបាននិយាយថា ជាបណ្ដឹងផ្លេកបន្ទោរ និងមានល្បឿនខុសនីតិវិធី។

