Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កែបៈ នារីម្នាក់ មានមុខរបរជាស្រ្តីម៉ាស្សា នឹងត្រូវជាកូនប្រសារបស់មន្រ្តីប៉េអឹមខេត្តកែបម្នាក់ ត្រូវបានជនមិនស្គាល់មុខប៉ងរំលោភ តែមិនបានសម្រេច រួចក៏អារកសម្លាប់ចោល កុំឲ្យបែកការ។

នារី​រងគ្រោះ ត្រូវ​ជនល្មើសប៉ង​រំលោភ ហើយអារកសម្លាប់​នៅបន្ទប់ម៉ាស្សាយីហោ "លីដាម៉ាស្សាខ្មែរ" ស្ថិតនៅ​ផ្សារក្តាម ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប អំឡុងម៉ោងជិត៨យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។

សមត្ថកិច្ច បានឲ្យដឹងថា នារី​រងគ្រោះឈ្មោះ លុច គាន អាយុ២៧ឆ្នាំ មុខរបរអ្នកម៉ាស្សា មាន​ប្តីឈ្មោះ ប៉ក់ សូនវិបុល អាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ មានកូនស្រីម្នាក់ អាយុ៨ខែ។ សមត្ថកិច្ចបញ្ជាក់ថា ឪពុកក្មេក នារី​រងគ្រោះឈ្មោះ សុខសំអាត វរសេនីយ៍ទោបញ្ជាការរងអាវុធហត្ថខេត្តកែប។

សមត្ថកិច្ច បន្តថា នារីរងគ្រោះត្រូ​វជនល្មើសប៉ុនប៉ងរំលោភមិនបានសម្រេច ព្រោះសពនារីរងគ្រោះ ត្រូវបានជនល្មើស​ស្រាតខោបានត្រឹមជង្គង់ ខណៈនារី​រងគ្រោះកំពុ​ងមានរដូវ ទន្ទឹមនឹងរំលោភមិនបាន ជនល្មើសក៏បានអារកសម្លាប់​នារីរងគ្រោះ ដើម្បីបំបិទមាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានដាក់កម្លាំងតាមស្រាវជ្រាវវែករកមុខសញ្ញាជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ក្នុងនោះសមត្ថកិច្ចក៏បានស្នើសុំធនាគារ ABA ដែលនៅក្បែរនោះ ឲ្យឆែកកាមេរ៉ាទូ ATM ក្រែងអាចថតជាប់មុខសញ្ញាជនល្មើស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor