Sponsor
រិទ្ធី

លោក ពេជ្រ ស្រស់ ដាក់បេសកម្ម៣ចំណុចដើម្បីសង្គ្រោះជីវភាពប្រជាពលរដ្ឋ

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរដាក់បណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះថា៖

ដើម្បីសង្រ្គោះជីវភាពរបស់ម្ចាស់ឆ្នោតក្នុងកម្មពិធីឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គណបក្សយុវជនកម្ពុជាបានដាក់បេសកម្ម ៣ចំណុច រួមមាន៖

១. រឹបអូសមកវិញចំពោះដីសម្បទានខុសច្បាប់ ដើម្បីផ្តល់ជូនម្ចាស់ឆ្នោតណាដែលគ្មានដី

២. ជំរុញឲ្យមានការអនុវត្តច្បាប់រដ្ឋធម្មនុញ្ញឲ្យបានម៉ឺងមាត់ ដើម្បីសង្រ្គោះជីវភាពម្ចាស់ឆ្នោត

៣. បង្កើតកញ្ចប់ថវិកាសម្រាប់ទ្រទ្រង់នូវតម្លៃកសិកម្មជូនម្ចាស់ឆ្នោត។

លោក ស្រស់ បន្ថែមថាដើម្បីឱ្យបេសកម្ម ៣ ចំណុចខាងលើអាចអនុវត្តបាននៅពេលគណបក្សយុវជនកម្ពុជាទទួលបានអាសនៈនៅក្នុងព្រឹទ្ធសភាជាតិ និងរដ្ឋសភាជាតិ បន្ថែមពី
នេះទៅទៀត ខ្ញុំបានសន្យាចំពោះមុខបងប្អូនជន រួមជាតិថា ខ្ញុំ ពេជ្រ ស្រស់ មិនធ្វើនយោបាយ តាមគន្លងអ្នកនយោបាយជើងចាស់នោះឡើយ ដោយអ្នកនយោបាយមុនៗបានដើរបោកប្រាស់ម្ចាស់ឆ្នោត ដើម្បី តែសន្លឹកឆ្នោតតែប៉ុណ្ណោះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor