
Breaking News: នៅព្រឹកថ្ងៃទី១៣ ខែកុម្ភុៈ ឆ្នាំ២០១៨ នេះ លោក ហ៊ុន វណ្ណ: និង លោក ឌឹម គុនឌី សកម្មជន បរិស្ថាន របស់អតីតមាតាធម្មជាតិត្រូវបានដោះលែងហើយ បន្ទាប់ពីតុលាការខេត្តកោះកុង ឃុំខ្លួនអស់រយៈពេល៥ខែ។
សកម្មជនទាំងពីររូបត្រូវបានអាជ្ញាធរចាប់ខ្លួនក្រោយពេលពួកគេជិះទូកថតរូបភាព និងវីដេអូ កប៉ាល់ដឹកខ្សាច់ស៊ីលីកាពីរគ្រឿងក្នុងលំហសមុទ្រ នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង បន្ទាប់មកតុលាការខេត្តកោះកុង បានសម្រេចឃុំខ្លួនសកម្មជនដោយចោទប្រកាន់ចំនួនពីរបទល្មើស គឺទី១ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងទី២ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គលឯកជន។
កាលពីថ្ងៃទី២៦ ខែកមរាកន្លងទៅចៅក្រម ជំនុំជំរះលោក កែវ សុខា ប្រកាសសម្រេចផ្តន្ទាទោស សកម្មជនបរិស្ថានទាំងពីរគឺលោក ហ៊ុន វណ្ណៈ និងលោកឌឹម គុនឌី ឲ្យទទួលទោស១ ឆ្នាំ និង ត្រូវពិន័យជាប្រាក់ម្នាក់១លានរៀល ប៉ុន្តែឲ្យអនុវត្តទោសតែ៥ ខែ។


