Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីម្នាក់ បានជិះម៉ូតូ TODAY ពណ៌ពងមាន់ ធ្លាក់ជង្ហុកដួលផ្កាប់មុខ បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ​២០១៨នេះ នៅលើផ្លូវលេខ១៤៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

សាក្សីដែលឃើញហេតុការណ៍ ប្រាប់ភ្នាក់ងារ Cam Post ឲ្យដឹងថា នៅមុនពេលកើតហេតុ ​គេឃើញនារីម្នាក់ ជិះម៉ូតូម៉ាក TODAY ពណ៌ពងមាន់ មិនចាំស្លាកលេខ​ ក្នុងទិសដៅពីកើតទៅលិច​ តាមបណ្ដោយផ្លូវលេខ១៤៨។ លុះមកដល់កន្លែងកើតហេតុ ម៉ូតូបានធ្លាក់ជង្ហុកតូចមួយ បណ្ដាលឲ្យដួលផ្កាប់មុខអូសនឹងថ្នល់ បែកមុខបែកមាត់ សន្លប់ស្ដូកស្ដឹងនៅហ្នឹងកន្លែងតែម្ដង។

ភ្លាមនោះ នគរបាលល្បាប៉ុស្តិ៍ផ្សារកណ្ដាលទី១ បានចុះមកដល់កន្លែងកើតហេតុ ហើយហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែកឯម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្ដាលទី១ រងចាំសាច់ញាតិ និងក្រុមគ្រួសារយករក្សាទៅយក។

បច្ចុប្បន្ននារីរងគ្រោះខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដែលនាងមានពាក់នាឡិកា និងមានសាក់អក្សរអង់គ្លេស (Just Love) ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ហុង ហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។ សូមជួយចែករំលែកបន្តគ្នា ដើម្បីរកសាច់ញាតិរបស់នាង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor