
សិល្បៈខ្មែរ ៖ តារាកំប្លែងជួរមុខដ៏ល្បីនាយ ពែកមី និង នាយគ្រឿនបានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពួកគាត់បានឆ្លៀតពេលទំនេរពីសិល្បៈ នាំគ្នាមកថតជាក្លីបប្រលងគ្នារៀបឥដ្ធ បូកជញ្ជាំង ប្រលងគ្នាយ៉ាងសប្បាយ។
ក្នុងសកម្មភាពនោះដែរ នាយពែកមីបាននិយាយថា ៖ ថ្ងៃនេះទំនេរពីការងារ សិល្បៈ ចង់មកកន្លែងដែលខ្ញុំបាទ និង គ្រួសារខ្ញុំ ក៏ដូចជាខ្មោចនាយគ្រឿន ខ្មោចនាយក្រាន់ធ្លាប់ធ្វើសំណង់ ថ្ងៃនេះមកដល់កន្លែងសំណង់ហើយ និងចង់ដឹងវិជ្ជាដែលចេះពីមុនមក ចិញ្ចឹមជីវិតគ្រួសារពីមុនមកហ្នឹងតើយើងភ្លេចហើយនៅ? [...]
តារាកំប្លែងដែលមិនចេះរីងស្ងួតនូវសំណើចរូបនេះមិនត្រឹមតែនិយាយនោះទេ ដោយពួកគាត់បានបង្ហាញសកម្មភាពយ៉ាងមមារញឹកជាជាងអាជីព បូកជញ្ជាំងយ៉ាងរំភើយ។ ធ្វើផងជជែកផង លែបខាយផងធ្វើឱ្យយើងគ្រប់គ្នាស្ងើចសរសើរនៅចរិតមិនចេះឆ្មើងរបស់គាត់ណាស់ មិនតែប៉ុណ្ណោះគាត់ថាមានកម្មវិធីសប្បាយៗនៅវីដេអូបន្ទាប់ផងដែរ កុំភ្លេចរងចាំទាំងអស់គ្នាណា៕
តោះទៅទស្សនាទាំងអស់គ្នា៖



