Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទីតាំងបញ្ចាំងកុនមួយកន្លែង ត្រូវបានអាជ្ញាធរខណ្ឌចំការមន សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ចុះធ្វើរដ្ឋបាលឈានទៅធ្វើការឃាត់ខ្លួនក្មេងប្រុសស្រីជាច្រើននាក់។ ការចុះរដ្ឋបាលនេះ ធ្វើឡើងនៅវេលាម៉ោង២៖២០នាទីរសៀល ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរក នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចផ្ទះលេខ S-32 ភូមិ៤ ក្រុម៣២ ផ្លូវស៊ីលវ័រ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ហៀង ថារ៉េត អធិការរងនគរបាលខណ្ឌ រួមនឹងលោក ផន អូន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក និងមានកាសម្រប់សម្រួលពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចុះរដ្ឋបាលត្រួតពិនិត្យ និងឆែកឆេទីតាំងបញ្ចាំងកុនលក្ខណៈគ្រួសារយីហោ HOME CINEMA ដែលមិនមានច្បាប់អនុញ្ញាត រហូតដល់មានកាត្រួតពិនិត្យរកឃើញមានយុវជនយុវតីក្មេងដេកលើគ្រែតែមួយ ដែលកំពុងតែមើលកុន។

គួរបញ្ជាក់ថា ទីតាំងបញ្ចាំងកុនខាងលើនេះ បានបើកជាយូរឆ្នាំមកហើយ ដែលបានអនុញ្ញាតឲ្យយុវជនយុវតី អាចទិញសំបុត្រដើម្បីចូលមើលកុនក្នុងបន្ទប់មានគ្រែមួយសម្រាប់តែពីរនាក់ បានយ៉ាងសប្បាយ។

បច្ចុប្បន្នអាជ្ញាធរខណ្ឌចំការមន បាននាំខ្លួនយុវជនយុវតីទាំងអស់ យកទៅសាកសួរ និងរង់ចាំក្រុមគ្រួសារមកធានា និងអប់រំ ទើបឲ្យត្រឡប់ទៅវិញ។ ចំណែកម្ចាស់ទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការទៅតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor