Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក លាង សំណាត់ ចៅក្រមជំនុំជម្រះ និងលោក ហុឹង ប៊ុនថន តំណាងអយ្យការ បានបើកសវនាការលើបណ្តឹងប្តឹងសុំស្រូបទោស របស់ជនជាប់ចោទ កែវ សារី ម្តាយជនជាប់ចោទ ថោង សារ៉ាត់ ។

ជនជាប់ចោទ កែវ សារី ជាប់ចោទចំនួន២បទល្មើស គឺទី១.បទ កាន់កាប់អាវុធខុសច្បាប់ តាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ដោយសាលក្រមសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ និងទី២.បទ ជំនួញឥទ្ធិពលសកម្ម តាមមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦។

ដូច្នេះជនត្រូវចោទប្រឈមមុខជាប់ពន្ធនាគារ៤ឆ្នាំ និង៦ខែ។ ក្រោយទទួលទណ្ឌកម្មជាប់ពន្ធនាគារនេះ ជនជាប់ចោទបានប្ដឹងស្រូបទោស ហេតុដូច្នេះហើយ ទើបតុលាការជម្រះលើបណ្ដឹងសុំស្រូបទោស។

ក្រោយបញ្ចប់ការធ្វើសេចក្ដីថ្លែងរបស់ជនជាប់ចោទ ចៅក្រមក៏បានសម្រេចលើកពេលទៅប្រកាសសាលក្រមលើបណ្តឹងសុំស្រូបទោស របស់ជនជាប់ចោទ កែវ សារី នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor