Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តតូយូតាហ៊ីលុច១គ្រឿង បុកជាមួយម៉ូតូ១គ្រឿង បើកបរដោយនារីម្នាក់ ជាជនជាតិហ្វីលីពីន បណ្តាលឲ្យម៉ូតូគៀបចូលក្រោមរថយន្ត ហើយនារីរងគ្រោះ រងរបួសដាច់សាច់ខ្មងជើងខាងឆ្វេង ។

ហេតុការណ៏នេះកើតឡើងនៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០៖១០នាទីយប់ នៅចំណុចម្ដុំលូទឹកស្អុយ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣២ កែងផ្លូវ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មាននារីម្នាក់ ជាជនជាតិហ្វីលីពីន ជិះម៉ូតូ១គ្រឿង ម៉ាកវេវ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BW-2507 តាមបណ្តោយផ្លូវ១០៥ ស្រាប់តែមានរថយន្ត១គ្រឿង មិនចាំម៉ាក បើកក្នុងល្បឿនលឿន រួចក៏មានរថយន្តមកតាមពីក្រោយមួយគ្រឿងទៀត ម៉ាកតូយ៉ូតាហ៊ីលុច ពាក់ស្លាកលេខខេមរភូមិន្ទ 09 2-0953 បើកបរដោយបុរសម្នាក់ បុកចំម៉ូតូនារីម្នាក់ ជាជនជាតិហ្វីលីពីន បណ្តាលឲ្យម៉ូតូគាបចូលក្រោមរថយន្តនឹងនារីម្នាក់ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុវាស់វែងយករថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor