Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ មានការ​ភ្ញាក់​យ៉ាង​ខ្លាំង​មួយ កាលពី​វេលាម៉ោងប្រមាណជិត១០យប់ថ្ងៃ​ទី​២៣ មីនា ឆ្នាំ២០១៨ នៅចំណុច​ក្នុងផ្ទះ​ជួល​មួយ​កន្លែង (ទល់មុខ​មន្ទីរពេទ្យ​រុ​ស្សី) ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ​ ក្រោយ​ពី​បុរស​ម្នាក់​បាន​​ប្រើប្រាស់​ថ្នាំ​ញៀន​លើស​កម្រិត ក៏​ប្រើ​​ហិង្សា​វាយ​ទៅ​លើ​ប្រពន្ធ​របស់​​ខ្លួន។ លុះ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​អន្តរា​គមន៍ ស្រាប់តែ​បុរស​នោះ​ព្យាយាម​រត់គេច​ខ្លួន ​ហើយ​បានយកកាំបិត​ចាក់លើ​សមត្ថកិច្ច ​បណ្តាល​ឱ្យ​រង​របួស​ម្នាក់ផងដែរ​។

​ប្រភពពី​កន្លែងកើតហេតុ ​បានប្រាប់ឲ្យ​ភ្នាក់ងារ​ CAM POST ​ថា ជនសង្ស័យ​ខាងលើ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ព្រោះ​ក្រោយ​កើតហេតុ​​ ត្រូវ​​កម្លាំងចាប់ខ្លួន​​នាំ​យក​ទៅ​សាកសួរ​បាត់ ក្នុងនោះ​បានដកហូតវត្ថុតាង​កាំបិត​​១ផងដែរ។ ដោយឡែក សមត្ថកិច្ច​ដែល​រង​របួស​ ក៏​មិនត្រូវ​​ស្គាល់ឈ្មោះ​ដែរ បាន​រង​របួស​ត្រូវ​ចំ​ដៃ​ហូរ​ឈាម​កក្លាក់។

នៅមុនពេលកើតហេតុ ក្រោយសមត្ថកិច្ចទទួលដំណឹង​​​ថា មានករណីហិង្សា​ដោយ​បុរសបែកថ្នាំ​វាយ​ទៅ​លើ​ប្រពន្ធនោះ ក៏បានចុះទៅកន្លែងហេតុ។ ពេលនោះ​ ជនសង្ស័យគ្រាន់តែឃើញ​កម្លាំងទៅដល់ភ្លាម​ ​ក៏បាន​រត់ចុះទៅ​ក្នុង​ច្រក​តូចមួយ ដោយ​ចាក់សោជាប់ទៀត ដែលធ្វើឱ្យកម្លាំង​ពិបាក​នឹងចាប់​​ខ្លួន​នោះ។ ក្រោយ​​មក កម្លាំង​​ក្របួចជាប់ ​ក៏ត្រូវជនតដៃជាមួយសមត្ថកិច្ចតែម្តង។

បើ​តាម​ប្រភព​ពី​អ្នក​រស់​ក្បែរ​ខាង​ឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​មក​ជួល​ផ្ទះខាងលើស្នាក់នៅ​ទើបបាន​២​ខែ​ប៉ុណ្ណោះ ។ ​លុះនៅកើតហេតុនេះ ​ដោយសារតែ​ឥទ្ធិពល​ថ្នាំ​ញៀន​ ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​បែក​ថ្នាំខ្លាំង ​រហូត​លែង​ដឹង​អី ដោយ​​បោក​របស់របរនៅ​​ក្នុងផ្ទះ​ខ្ទេច​ និងវាយប្រពន្ធផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor